រមណីដ្ឋាន ទឹកធ្លាក់តាដា

S
រមណីយដ្ឋានទឹកធ្លាក់តាដា ដែលមានឈ្មោះពេញថា ”ទឹកធ្លាក់តាដាសច្ចំ” ស្ថិតក្នុងឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ត្រូវបានរៀបចំអភិវឌ្ឍឡើងដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងលោកជំទាវ។ រមណីយដ្ឋាននេះគឺជាតំបន់ទឹកធ្លាក់ពីធម្មជាតិ មានកំពស់២៧ម៉ែត្រ មានល្បាក់ថ្មភ្នំ៣ជាន់ ក្នុងល្បាក់ថ្មនីមួយៗមានបណ្តោយ៤២ម៉ែត្រ និងទទឹង៣៥ម៉ែត្រ ហូរធ្លាក់ចុះមកកាន់ព្រែកកំពង់បាយ។ ភ្ញៀវទេសចរសរសើមិនដាច់ពីមាត់បន្ទាប់ពីបានមករមណីយដ្ឋានដែលមានទឹកធ្លាក់ដ៏ត្រជាក់ ព្រមទាំងមានទេសភាពគួអោយទាក់ទាញ និងប្រាថ្នាចង់មកលេងម្តងទៀតនៅពេលក្រោយ.អត្ថបទ សិត ប៊ុនថេង។

Comments