សិត ប៊ុនថេង
កោះស្ដេច មានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ~20km ពីរង្វង់មូល ខេត្តកោះកុង។
កោះស្ដេច ជាកោះធម្មជាតិមួយ ដែលស្ថិតនៅប្រជុំកោះ មានឆ្នេរខ្សាច់សស្អាត ហើយនៅជុំវិញទីនោះក៏មាននូវកោះផ្សេងៗ និងព្រៃធម្មជាតិជាច្រើនទៀផង។
ទន្ទឹមគ្នានេះ ភ្ញៀវទេសចរអាចជួលទូក ជិះទៅស្ទូចត្រី, មើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះ នៅបាតសមុទ្រ។ នៅទីនោះក៏មានទូកយន្តសម្រាប់ដឹកអ្នកទេសចរជាតិ និង អន្តរជាតិ ពីកោះស្ដេចទៅទស្សនាតំបន់កោះផ្សេងៗទៀតផងដែរ។

