ទំនប់ស្លា ស្ថិតនៅក្នុងប្រភេទ៖ បឹងឬស្រះឬអាង។ រីឯចំណុចសំខាន់ៗនៅ ទំនប់ស្លា មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក, ដើរទស្សនាកសិដ្ឋាន, ស្ទូចត្រី, ជិះទូកកាយ៉ាក, រៀបចំអាហារដោយខ្លួនឯង, ទស្សនាសួនផ្កា, កាហ្វេ, ជិះទាទឹក និងចំណុចផ្សេងៗទៀត។
ទំនប់ស្លា បានបើកដំណើរការចាប់តាំងពីឆ្នាំ ២០១៦។ វាជាទំនប់ដែរអបជាមួយទេសភាពដ៏ស្រស់ស្អាតនៃតំបន់ទេសចរធម្មជាតិថ្មី។
ទិដ្ឋភាពក្នុងទំនប់ មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា និងជួរភ្នំដុះអមជុំវិញ ទំនប់ដែលជាម្លប់សម្រាប់ កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។ ភ្ញៀវទេសចរគ្រប់ៗគ្នាអាចជួលទូក កៃយ៉ាក់ ទាទឹក ជិះលេងកំស្ដានបានយ៉ាងសប្បាយរីករាយ។ ក្រៅពីការនឿយហត់ពីការលេងកំស្តាន ភ្ញៀវទេសចរអាចសម្រាក់ពិសារអាហារ និងភេសជ្ជះជុំគ្នាយ៉ាងរីករាយផងដែរ។ដើមកំណើតនៃ ទំនប់នេះគីត្រូវបានប្រើប្រាស់សម្រាប់ ផ្គត់ផ្គង់ទឹកលើ ផលដំណាំផ្សេងៗជាច្រើននៅជុំវិញតំបន់នោះ។
សព្វថ្ថៃនេះ វាក៏ជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាពដ៏ស្រស់ត្រកាល បានធ្វើឲ្យទីនេះ ក្លាយជាកន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរត្រូវ ធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ ៤ ប្រម៉ាន ៣០គីឡូម៉ែត ដល់ផ្លូវជាតិលេខ ៤១ បត់ឆ្វេង រួចបន្តរដំណើរប្រម៉ាន ១៧គីឡូម៉ែត ដល់ផ្លូវលំលេខ ១៤៣ បត់ឆ្វេង រួចបន្តរដំណើរប្រម៉ាន ៦គីឡូម៉ែត ដល់ផ្លូវលំក្វោងទ្វា វត្តក្រាំងគម្ពឺ រួចបត់ចូលប្រម៉ាន ១០០០ម៉ែត នឹងទៅដល់គោលដៅ.អត្ថបទ សិត ប៊ុនថេង។

