រមណីដ្ឋាន ធម្មជាតិ អន្លង់ភ្ងៀវ
រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ ជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នៅទីនោះ មានសួនកម្សាន្ដ និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំ និងចង្កេះភ្នំ ព្រមទាំងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។ រមណីយដ្ឋាននេះផងដែរ ព័ទ្ធជុំវិញដោយជួរភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល ជាកន្លែងដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរនាពេលឈប់សម្រាក និងនាពេលចុងសប្ដាហ៍។អត្ថបទ សិត ប៊ុនថេង.នៅស្រុកខ្ងុំ.

