ជីវិតប្ដីប្រពន្ធ

S

ភាពកក់ក្តៅ​ និងសុភមង្គលនៃគ្រួសារ មិនថាជាប្រុស​ ឬស្រីទេ​ គឺសុទ្ធតែប្រាថ្នាក្តីសុខ​ សុភមង្គលនៅក្នុងជីវិតគូ។ តែសួរថា​ តេីមានមនុស្សប៉ុន្មាននាក់​ ដែលព្រមនៅតស៊ូក្តៅត្រជាក់ជាមួយគ្នារហូត​ដល់ជរាស្លាប់រៀងខ្លួននោះ​ គឺមិនងាយទេ​ មនុស្សខ្លះនៅតស៊ូតែពេលងប់ងល់​ ពេលឈាមរាវស្រឡាញ់គ្នាមួយឆាវៗតែប៉ុណ្ណោះ​ ក៏មានអ្នកខ្លះតាមស្រឡាញ់គ្នារាប់ឆ្នាំ​ ជាសង្សារមិនអី​ តែរៀបការមិនបានប៉ុន្មានថ្ងៃក៏បែកបាក់គ្នា​ ព្រោះតែរស់នៅមិនចុះសម្រុង​ ព្រោះរស់នៅទទួលយកគា្នមិនបាន។

ត្រូវចាំថា​ ជីវិតប្តីប្រពន្ធ​ វាមិនងាយដូចការគិតរបស់យេីងទេ​ រយៈពេលច្រេីនឆ្នាំជាសង្សារ​ មិនប្រាកដថា​ អាចក្លាយជាប្តីប្រពន្ធរស់នៅចុះសម្រុងគ្នាមួយជីវិតឡេីយអត្ថបទ សិត ប៊ុនថេង.គ្រួសារខ្ងុំ 

Comments