ប្រវិត្តប្រាសាទនាងខ្មៅ ( ស្រុកសំរោង តំបន់ខ្ងុំធ្លាប់ធ្វើការ ដ៍សុខសាន្ត )

S
         *ប្រាសាទនាងខ្មៅគឺ ជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើងអំពី​ថ្មភក់ និងឥដ្ឋ តាមរចនាបទកោះកែ ក្នុងសម័យអង្គរសតវត្សទី១០​ក្នុងរាជ​ព្រះបាទជ័យវរ្ម័នទី៤​នៃគ្រឹស្គសករាជ ដើម្បីឧទ្ទិសថ្វាយដល់​ព្រះឥសូរក្នុង​ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ៥២គីឡូម៉ែត្រ​ពីភាគខាងត្បូងក្រុងភ្នំពេញ ២៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ និង៣គីឡូម៉ែត្រពីភ្នំជីសូរ។
     បានជាហៅថាវត្ដប្រាសាទនាងខ្មៅ ព្រោះក្នុងវត្ដនោះមានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារ ចំក្លោងទ្វារវត្ដទិសបស្ចឹម។ ប្រាសាទទាំងពីរនោះធ្វើពីថ្មផង អិដ្ឋផង ទំហំ៤ម៉ែត្រ៤ជ្រុង កំពស់ ១០ម៉ែត្រ កំពូលស្រួចដូច ចេតិយខ្ពស់ត្រដែត។ ទីនេះខ្ងុំធ្លាប់សំរាកពេលខ្ងុំបំពេញការងារនៅឃុំរវៀង ស្រុកសំរោង .ពីមុនខ្ងុំCo.ប្រភព ដោយលោក សិត ប៊ុនថេង។

Comments