ប្រវិត្ត តាសោម ស្រុកត្រាំកក់ .តាកែវ

S
កាល​ដើម​ឡើយ​ទឹកដី​ដែល​មានឈ្មោះ​ហៅ​ថា «​អង្គតាសោម​នេះ​» គឺ​មាន​សុទ្ធ​តែព្រៃ​ឫស្សី​ក្រាស់​ជិតឈឹង លើ​អង្គ​នេះ​សំបូរ​ទៅ​ដោយ​សត្វព្រៃ ដូច​ជា ខ្លា ដំរី​… តែ​ដោយ​ការ​ព្យាយាម​របស់​លោកតា​សោម គាត់​ក៏​បាន​កាប់​គាស់​កាយ​ដី​ទួល​អង្គ​នេះ​បន្ត​កសាង​ជីវភាព​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​សាន្ត ។

តំណ ក្រោយ​ៗ​មក ទឹកដី​នោះ​ក៏​មាន​មនុស្ស​ចូល​រស់​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ដូច​សេចក្តី​រៀបរាប់​ខាងលើ ។ពិសេស​ទៅ​ទៀត​នៅ​មុន​ឆ្នាំ​១៩៧០ ទឹកដី​ភូមិ​អង្គតាសោម ផ្សារ​អង្គតាសោម​នេះ រដ្ឋាភិបាល​បាន​សាង​រូបសំណាក​មួយ​ពី​ស៊ីម៉ង់ត៍​តួ​រូប​តា​សោម ដោយ​មាន​អំ​រែក​ដូង​ពីរ​ធ្លាយ នៅ​ពីលើ​ស្មា​ផង សាងសង់​ដាក់​ត្រង់​ក្បែរផ្លូវ​បំបែក​ជា​បួន ទុកជា​អនុស្សាវរីយ៍ ។ ម្យា​៉​ង​ទៀត ក៏​ជា​សក្ខីភាព​មួយ​ចង់​បង្ហាញ​ពី​ទឹកដី​អង្គតាសោម​សម្បូរ​ណ៍​ទៅ​ដោយ​ភោគផល​នៃ​រុក្ខជាតិ​ផង​ទាំងឡាយ ដូច​ជា​ផ្លែ​ដូង​ជាដើម ។.អត្តបទ សិត ប៊ុនថេង.

Comments