ថ្ងៃអាទិត្យនេះ សូមបងប្អូន មកស្វែងយល់នៅ ពាក្យថា ( ភ្លេងពិណពាទ្យ )

S
        គេហៅភ្លេងពិណពាទ្យព្រោះនៅក្នុងក្រុមភ្លេងនោះកាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុនគេ។ អ្នកខ្លះហៅ​ភ្លេងនេះ​ច្រឡំជា​ភ្លេង​សៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។ សៀមហៅវង្សភ្លេងនេះថាជា ប៉ីពាទ្យ (ពិផាត) ព្រោះក្នុងការចាប់ផ្តើម គេប្រើប៉ី ឬ​ស្រឡៃ​នាំមុខគេ។ តាមការពិតភ្លេងពិណពាទ្យមានកំណើតពីឥណ្ឌាតាំងពីសម័យព្រេងនាយមកម្ល៉េះ។ លុះក្រោយ​មកខ្មែរ​ក៏បានកែ​សម្រួល និងថែមថយគ្រឿងភ្លេងឲ្យក្លាយជាភ្លេងរបស់ខ្មែរ។ ខ្មែរនិយមប្រើប្រាស់ ភ្លេងពិណពាទ្យសម្រាប់ប្រគុំកំដរក្នុងឱកាសឡើងរោង លាបំណន់វត្ថុសក្តិសិទ្ធ ពិធីបុណ្យសព បម្រើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។ប្រែសំរួលដោយ សិត ប៊ុនថេង

Comments