៙. កិច្ចបដិបត្តិក្នុងព្រះពុទ្ធសាសនា គឺមិនមែននៅត្រង់ប្រាថ្នាអ្វីៗ ឱ្យជាទីពេញចិត្តទេ, តែកំណត់ដឹងហេតុផលបរមត្ថ នៅក្នុងគ្រប់រឿងទាំងអស់ ហើយក៏ព្រមល្មមចិត្ត សុខស្ងប់ មិនប្រទូស្តទាស់ចំពោះរឿងនោះៗ ។
• បញ្ហា មិនមែននៅត្រង់ការមិនបានអ្វីនោះទេ, តែបញ្ហានៅត្រង់ការចង់បានទេតើ, ត្រូវដោះស្រាយដោយសតិប្បដ្ឋានលះបង់ អត្តានុទិដ្ឋិ ក៏ចប់បញ្ហា.៕៚

