តំបន់ដីសើម៤កន្លែង នៅប្រទេសកម្ពុជាយើង
រាជរដ្ឋាភិបាលកម្ពុជាបានដាក់តំបន់ដីសើមបួនកន្លែង ជាតំបន់រ៉ាមសារដែលមាន ផ្ទៃក្រឡា សរុប ៧៥.៩៤២ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធ អេកូឡូស៊ី៣ផ្សេងៗគ្នា គឺតំបន់បឹងទន្លេ សាបតំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ ហើយបច្ចុប្បន្ននេះក្រសួង បរិស្ថាន បាននឹងកំពុងដំណើរការរៀបចំដាក់បញ្ចូល តំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាបដែលមានភូមិសាស្រ្តក្នុងខេត្តកំពង់ធំនេះជាតំបន់រ៉ាមសារទីប្រាំរបស់កម្ពុជា.អត្ថបទដោយ សិត ប៊ុនថេង។

