*ភ្នំដំរីរមៀល ក្លាយទៅជាបូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ*

S
ភ្នំ​ដំរី​រមៀល​បានក្លាយ​ទៅ​បូជនីយដ្ឋាន​ទេសចរណ៍ មួយ​ដែល​មនុស្ស​ទៅ​គោរពបូជា​ផង ​កំសាន្ត​ផង ដែលនៅ​ទីនោះ មានដូចជា​វត្ត​អារាម និង ប្រាសាទបុរាណ​នានា​ជាដើម ដែល​ទាក់ទង​ទៅនឹង​ជំនឿ​សាសនា​ផ្សេងៗ ។​ បូជនីយដ្ឋាន​ទេសចរណ៍​នេះ ស្ថិតក្នុង​វត្ត​ថ្ម​ធំ​ភ្នំ​ដំរី​រមៀល ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ភ្នំ​ដំរី​រមៀល មាន​កំពូល​ខ្ពស់​វែង​អន្លាយ លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង​ត្រង់​ព្រំប្រទល់ ខេត្ត តាកែវ និង ខេត្តកំពត​។

​បូជនីយដ្ឋាន​ទេសចរណ៍​ភ្នំ​ដំរី​រមៀលនេះ មាន​រុក្ខជាតិ​គ្រប់​ប្រភេទ​ដុះ​ច្រើន ស្អេកស្កះ មើល​ពី​ចម្ងាយ​មាន ពណ៌​ខៀវខ្ចី បែកមែក​សាខា​ចោល​ម្លប់​ត្រឈឹងត្រឈៃ​ត្រជាក់ ស្រេ​ប ។​ ទន្ទឹមនឹងនោះ ជំនោរ​បាន​បក់​មក​ល្ហៀ​កៗ មែកឈើ​រង្គើ​ប្រាវៗ លាយ​លំ​សម្លេង​រៃ​យំ ផង ប្រៀបប្រដូច​ជាការប្រគុំ​តន្ត្រី​ដ៏​សែន​ពីរោះ​ ។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ បូជនីយដ្ឋាន ទេសចរណ៍​ភ្នំ​ដំរី​រមៀល នៅមាន​ទី​សក្ការបូជា​ផ្សេងៗ​ទៀត មានដូចជា​កន្លែង​ព្រះពុទ្ធ​ប្រសូតិ កន្លែង​តាខ្មៅ​ យាយ​ទេព ផ្នូរ​នាង​ពៅ និង កន្លែង​រូបសំណាក​អ្នកមាន​បុណ្យ​ជាដើម ។​ បូជនីយដ្ឋាន ភ្នំ​ដំរី​រមៀល ដែលជា​អតីត​តំបន់​ខ្មែរក្រហម​នោះ ពិត​ជាមាន​សម្រស់​ស្រស់ត្រកាល​បែប​ធម្មជាតិ​មែន ហើយ​នៅតាម​ជើងភ្នំ​មានចម្ការ​ដូង ស្វាយ​រាប់​ហិកតា ។​

​លក្ខណៈពិសេស​ទាំងអស់​នេះ បានទាក់ទាញ​អ្នក​ជំនឿ​ជិត​ឆ្ងាយ​ឱ្យមកលេង និង បន់ស្រន់​សុំ​សុខ​ចម្រើន​រាល់ថ្ងៃ​ មិនសូវ​ដែលខក​ខានឡើយ ។ ​បូជនីយដ្ឋាន​ទេសចរណ៍​វត្ត​ថ្ម​ធំ​ភ្នំ​ដំរី​រមៀលនេះ មាន​ប្រវត្តិ​ដើមយ៉ាង​ដូច្នេះថា ក្នុង​រជ្ជកាល​ស្ដេច​អង្គ ​ច័ន្ទ​រាជា​ទី​ពីរ ព្រះ​កែវ និង នាង​ពៅ​បាន​តោង​កន្ទុយ​ព្រះ​គោ​ជា​ច្បង​ហោះ​ទៅលើ​អាកាស ដើម្បី​គេច​ពី​ពួក​សៀម​តាម​ចាប់  អត្ថបទ ដោយ សិត ប៊ុនថេង។

Comments