៙. ភេទស្ត្រី មានអ្វីអន់ ទន់តែកាយ
ចិត្តមិនណាយ ម្ដាយថែបុត្រ ពុទ្ធមាតា
ទ្រង់ធម្មា ជា អគ្គ- សាវិកា
វិសាខា មហាស្ត្រី ល្បីណាស់ហើយ ។
• ព្រះធម្មចក្ក ជះរស្មី ផែនដីធម៌
មិនឱ្យល្អ តែបុរស ប៉ុណ្ណោះឡើយ
ព្រះរស្មី រតនត្រៃ ស្ត្រីអើយ
ភក្ត្រាត្រើយ ស្ងប់ទុក្ខហើយ មិនវិលវិញ។
• នៅត្រង់ថា ដួងនេត្រា អ្នកណាភ្លឺ
សោតាឮ គឺសទ្ធា លាបញ្ចេញ
ទទួលយក សច្ចរស អស់ម្នោម្នេញ
ផលពេញលេញ យាត្រាចេញ គ្រប់វេលា។
• កុំអន់ចិត្ត ដ្បិតជាស្រី ទាស់អ្វីរូប
ឈូកបើកនោប សីលក្រអូប ស្រូបធម្មា
មិនបានគ្រង ត្រៃចីវរ ក៏បព្វជ្ជា
ដោយហទយា សូមបូជា ព្រះទសពល។

