ខេត្តក្រចេះ ៖ វិហារសសរ១០០មានន័យថា «ប្រាសាទមានសសរ១០០» ។ វត្តវិហារសសរ១០០មានទីតាំងស្ថិតនៅក្បែរមាត់ទន្លេមេគង្គត្រើយខាងកើត ក្នុងឃុំសំបូរ ស្រុកសំបូរចម្ងាយពីទីរួមខេត្តក្រចេះ៣៦គីឡូម៉ែត្រ ។ ដើម្បីទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ ចាស់ជាផ្លូវកៅស៊ូសល់ពីសម័យសង្គមរាស្ត្រនិយម តាមបណ្តោយមាត់ទន្លេ ពីទីរួមខេត្តក្រចេះ និងឆ្ពោះទៅដល់ស្រុកសំបូរ ។
បើទោះបីជាតឹកតាងចាស់ត្រូវបាត់បង់អស់ និងជំនួសមកវិញដោយសំណង់ថ្មីរចនាបថ តាមបែបសម័យទំនើបក៏ដោយ ប៉ុន្តែទីអារាមដែលកើតចេញពីទីបញ្ចុះសពបុត្រីសំណព្វរបស់ស្តេចអង្គច័ន្ទរាជាទី២នាសម័យចេនឡាគឺ«វត្តសសរ១០០» បានរក្សាកិត្តិនាម និងបានទាក់ទាញ លំហូរភ្ញៀវទេសចរចូលគោរពបូជាសុំសេចក្តីសុខ និងសិក្សាពីប្រវត្តិវត្តិដ៏ចំណាស់នេះមិនដែលលស់ថ្ងៃឡើយ ពិសេសភ្ញៀវបរទេសក៏ចាប់អារម្មណ៍ដែរ។.អត្ថបទ សិត ប៊ុនថេង។

