សាលារៀន

S
សាលារៀន​ ត្រូវ​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ផ្ដល់​យោបល់​ដល់​មាតាបិតា ឬអាណាព្យាបាល​សិស្ស​ក្នុង​ការ​បញ្ជូន​កូន​ៗ​របស់​ពួកគាត់​ឲ្យ​ត្រឡប់​មក​សិក្សា​រៀន​សូត្រ​​ក្នុង​គន្លង​ប្រក្រតី​ភាព​​ថ្មី​នៃ​បរិបទ​កូវីដ-១៩ នា​ពេល​បច្ចុប្បន្ន និង​ផ្តល់​ការ​គាំទ្រ​ និង​ព័ត៌មាន​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សុខុមាលភាព​របស់​កូនៗ​របស់​គាត់​នៅ​ពេល​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​ដែល​កើត​ឡើង​នៅ​ពេលកំពុង​រៀន​នៅ​សាលារៀន។ 
លើស​ពី​នេះ សាលារៀន​ត្រូវ​​ទំនាក់ទំនង​ជាមួយមាតាបិតា ឬ​អ្នក​អាណាព្យាបាល​សិស្ស​ ក្នុង​ការ​ផ្សព្វផ្សាយ​និង​ជំរុញ​ដល់​ការ​នាំ​កូនៗ​របស់​ពួកគាត់​ទៅ​ទទួល​ការ​ចាក់វ៉ាក់សាំង​កូវីដ-១៩ ទាំង​ដូសមូលដ្ឋាន​ និង​ដូសជំរុញ​ឲ្យបាន​គ្រប់​ៗគ្នា​តាម​កាល​កំណត់​ ស្រប​តាម​កាល​ណែនាំ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅជិត​លំនៅដ្ឋាន។ដោយ សិត ប៊ុនថេង.

Comments