ប្រវិត្តវត្តពោធិ៍នឹងករីគង់ប៊ុនឈឿន

S
ប្រិយមិត្តអ្នកស្តាប់បទចម្រៀងមរតកដើមរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្គាល់ជាច្បាស់ បទចម្រៀងដ៏ល្បីល្បាញមួយបទដែលមានចំណងជើងថា “ម្លប់ដូងទី១០” ដែលបានប្រសូតចេញពីចុង​ស្លាបប៉ាកការបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ក្នុងឆ្នាំ១៩៦៩ និងថតផ្សាយក្នុងឆ្នាំ១៩៧២។ នៅក្នុងទំនុក ច្រៀង លោកបានរំលេចអត្ថន័យថា “មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ៍ លាយនឹងជំនោរថ្ងួចថ្ងូរ ផ្តាំទឹកជំនន់ រៃយំទ្រហឹង លាស្ទឹងកវីនិពន្ធ សូរិយាទោរទន់ ពួនក្រោយផ្ទះស្រី”។ តើ “វត្តពោធិ៍” ត្រង់កន្លែងនេះសំដៅដល់វត្តមួយណានៃប្រទេសកម្ពុជា? ហើយវត្តនោះមានសាវតារយ៉ាងដូចម្តេចខ្លះ។
    យោងតាមឯកសារប្រវត្តិវត្តដែលរៀបរៀងចងក្រងដោយអតីតព្រះចៅអធិការ អ៊ីវ ទួត វត្តនេះកាលពី មុនឆ្នាំ១៩៧៥ ស្ថិតក្នុងភូមិសាស្រ្តឃុំវត្តសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយត្រូវបានកសាងនៅខែពិសាខ ឆ្នាំខាល សំរិទ្ធស័ក ពុទ្ធសករាជ ២៣៦១ ត្រូវនឹងគ្រិស្តសករាជ ១៨១៨ ក្នុងរជ្ជកាលសម្តេចព្រះឧទ័យរាជា ធិរាជម្ចាស់អង្គច័ន្ទ ដែលមានលោកអភ័យទីបេស រស់ ជាចៅហ្វាយស្រុក។ បានជាគេដាក់ឈ្មោះថាជាវត្តពោធិ៍វាលដូចនេះព្រោះ ទីដីវត្តជាទួលមានវាលស្រែជុំវិញ មានពោធិ៍មួយដើមធំនៅខាងលិចទួលដែល មានវ័យចំណាស់គ្មានអ្នកណាកើតទាន់ក្នុងគ្រានោះ។ ដីស្រែទួលនោះជាកម្មសិទ្ធិរបស់គុជ្ជស័ក្យសូរ ហើយ លោកជាអ្នកដែលផ្តួចផ្តើមគំនិតកសាងវត្តនេះឡើងក្រោយការជីករកឃើញពុទ្ធបដិមានិងសន្លឹកសីមាពីក្នុងដី ​តាមការប្រាប់ហេតុភេទចម្លែកពីលោកភូវាំងកែ និង យាយពត ដែលធ្វើស្រែនៅត្បូងទួលនោះ។
    ចំពោះប្រវត្តិនៃការកសាងវិហារបច្ចុប្បន្នវិញ វិហារនេះចាប់ផ្តើមកសាងពីព.ស. ២៤៩២ (១៩៥១) រហូតដល់ព.ស.២៥០២ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលមានព្រះមុនីកោសល អ៊ីវ​​ ទួត ជាជារាគណៈ មេគណខែត្រ និង អ្នកឧកញ៉ារាជប្រតិភូ ផូរ ព្រឿង កាន់កាប់ទីរួមខែត្របាត់ដំបង។
ដោយ សិត ប៊ុនថេង.

Comments