• ចិត្តនេះឈ្មោះថា ជាធម្មជាតតាំងមាំ តើដូចម្តេច។
~ពិតហើយ ចិត្តនេះ ឈ្មោះថា ជាធម្មជាតតាំងមាំដោយអង្គ ២ គឺ ដោយការលះនីវរណៈក្នុងឧបចារភូមិ ឬ ដោយការប្រាកដនៃអង្គក្នុងបដិលាភភូមិ ។
បណ្ដាភូមិ ២ យ៉ាងនោះ ដែលឈ្មោះថា ឧបចារភូមិ បានដល់ឧបចារសមាធិ។ ដែលឈ្មោះថា បដិលាភភូមិ បានដល់ អប្បនាសមាធិ។
• សេចក្តីទុក្ខនេះឯង មានជាតិជាហេតុ មានជាតិនាំឲ្យកើត មានជាតិជាកំណើត មានជាតិជាប្រភព កាលបើជាតិមាន ជរាមរណៈក៏មាន កាលបើជាតិមិនមានជរាមរណៈក៏មិនមាន ៕

