រមណីដ្ឋានធម្មជាតិកោះតាគៀវ

S

កោះ​តា​គៀវ ជាទី​តាំង​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​ការ​សម្រាក​កម្សាន្ត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។ ជាងនេះ​ទៅទៀត កោះ​តា​គៀវ​អំណោយផល​​សម្រាប់​ការ​ចុះ​មុជទឹក​ដើម្បី​មើល​ផ្កាថ្ម​ក្នុង​សមុទ្រ ដើរ​ក្នុង​ព្រៃ ហែល​ទឹក​កម្សាន្ត​លេង និង​សកម្មភាព​​ក្នុង​សមុទ្រ​ជាច្រើន​ផ្សេងទៀត។

នៅលើ​កោះ​តា​គៀវ ​មាន​កន្លែង​ស្នាក់នៅ​មួយ​ចំនួន​សម្រាប់​ប្រជាជន​ខ្មែរ និង​ភ្ញៀវ​បរទេស​ដែល​មាន​តម្លៃ​សមរម្យ។ ក្នុងនោះ ទេសចរ​ច្រើន​និយម​ស្នាក់នៅឆ្នេរ​ខ​ល​រ៉​ល (Coral Beach) និង​ខាក់​ទឹ​ស (KACTUS) ព្រោះ​​វា​មានការ​រចនា​ប្លែក បែប​ធម្មជាតិពិតៗ ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា និង​អ្នក​ធ្វើដំណើរ​ចង់តែ​នឹង​ចំណាយ​ពេល​នៅ​ទីនោះ។

Comments