៙. ជីវិតលំបាកត្រូវខន្តី ជួបរឿងក្រក្រីត្រូវកុំខ្ជិល
គោរពខ្លួនឯងត្រូវមានសីល ប្រាជ្ញលះមន្ទិលសម្អាតចិត្ត ។
ប្រយ័ត្នបួនរឿងគ្មានត្រឡប់ មួយពេលរកទ្រព្យរឿងជីវិត
ឬពេលជុំញាតិម៉ែឪមិត្ត ពេលជួបបណ្ឌិតពេលនៅក្មេង ។
ពីររឿងឱកាសប្រព្រឹត្តធម៌ ឱកាសថ្លៃល្អធម៌សម្ដែង
ឱកាសសាងផ្នួសខ្ពស់ក្រៃលែង
ឱកាសកោតក្រែងព្រះសាសនា ។
បីរឿងសម្ដីវចីពោល មិនមែនខ្ជាក់ចោលបាត់ទៅណា
គេឮហើយចាំគេកត់ត្រា គួរមានមេត្តា វាចាល្អ ។
បួនគឺមនោសញ្ចេតនា អភិសង្ខារធម្មតាធម៌
ទោសសូមខមាជាការល្អ តែកម្មបាបធម៌លុបមិនបាន។

