សត្វក្ងោក

S
សត្វ​ក្ងោក​ ជា​សត្វ​ដែល​មាន​សម្រស់គួរអោយទាក់ទាញ ដោយសារតែរោមរបស់វាមានពណ៌ស្រស់ស្អាត។ រហូតដល់បុព្វបុរសដូនតារបស់យើងបានបង្កើត របាំមួយឡើងក្នុងគោលបំណងចង់អោយកូនខ្មែរយើងចេះស្រលាញ់ការពារ នឹងអភិរក្ស សត្វដ៏កំរមួយនេះនឹងជាការរំលឹកថាសត្វនេះមានវត្តមាននៅប្រទេសយើងជាយូរលង់ណាស់មកហើយ ។សត្វ​ក្ងោក មាន​កន្ទុយ​ជា​មធ្យម ១.៨​ម៉ែត្រ ដែល​ស្មើ​នឹង​ ៦០​% នៃ​ប្រវែង​ខ្លួន​របស់​វា​សរុប។ សត្វ​ក្ងោកមាន ៣​ពូជ​ធំៗ​គឺ ក្ងោក​ឥណ្ឌា (មាន​ប្រភព​ពី​ឧបទ្វីប​ឥណ្ឌា) ក្ងោក​បៃតង (មាន​ប្រភព​ពី​អាស៊ី​ខាង​ត្បូង) និង​ក្ងោក​កុងហ្គោ (មាន​ប្រភព​ពី​តំបន់​អាហ្វ្រិក)។ ក្ងោកមានឈ្មោះវិទ្យាសាស្ត្រហៅថា Peafowl ស្ថិតក្នុងក្រុមអំបូរបក្សី Pavo នឹង Afropavo នៅក្នុងគ្រួសាបក្សី Phasianidae ។ ទោះបីជា វា​មាន​ខ្លួន​ធំ និង​កន្ទុយ​វែង​យ៉ាង​ណា​ក៏​ដោយ ក៏​ក្ងោក​នៅ​តែ​អាច​ហោះ​បាន​ដែរ។ វា​ចាប់​ផ្ដើម​ហោះ​ ដោយ​រត់ រួច​ហក់ ហើយ​ក៏​ត្រដាង​ស្លាប​ហោះ​តែ​ម្ដង​។ វា​ហោះ​តែ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​បាន​តែ​នៅ​រយៈចម្ងាយ​ខ្លី​ប៉ុណ្ណោះ។ វា​អាច​ហោះ​បាន​ក្នុង​ល្បឿន ១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ក្ងោកឈ្មោលបានប្រើប្រាស់រោមជុំវិញខ្លួនដ៏ស្រស់ស្អាតរបស់វា ដើម្បីធ្វើឲ្យក្ងោកញី ចាប់អារម្មណ៍ ហើយក្នុងការរកចំណី វាកម្រើករោមទន់ៗវែងរបស់វាក្នុងបំណង បញ្ចុះបញ្ចូល ក្ងោកញីថា វានឹងធ្វើជាឪពុកដ៏ល្អរបស់កូនរបស់វា ។ សត្វ​ក្ងោក​អាច​រស់​បាន​ដល់​អាយុ ២៥ឆ្នាំ ដែល​មាន​អាយុ​វែង​ជាង​បក្សី​ផ្សេង​ទៀត ខណៈ​មាន់​អាច​រស់​ត្រឹម ៧ ឬ ៨ឆ្នាំ នឹងមាន់​ទួរគី​អាច​ដល់ ១០​ឆ្នាំ៕ គេស្គាល់សត្វក្ងោកច្បាស់ដោយសារស្លាបកន្ទុយរបស់ក្ងោកឈ្មោលមានលក្ខណៈពិសេស ស្រស់ស្អាត និងភ្លឺចែងចាំង។ កន្ទុយរបស់សត្វក្ងោកឈ្មោលដ៏ស្រស់ស្អាតដែលរំលេចពណ៌ដូចឥន្ធនូមានរោមស្លាបជាង២០០ ហើយវាត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ #IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ ហើយរងនូវការគំរាមកំហែងដោយសារការប្រមាញ់យកស្លាប សាច់ និងបាត់បង់ទីជម្រក។ សូមមិនបរិភោគសាច់សត្វព្រៃ និងមិនគាំទ្រទិញផលិតផលដែលធ្វើពីឈើប្រណិតៗ ដើម្បីអភិរក្សសត្វព្រៃ និងព្រៃឈើរបស់ប្រទេសយើង.សំណេរអត្ថបទ សិត ប៊ុនថេង។

Comments