ភ្នំគូលែន គឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គីឡូម៉ែត្រ ពីប៉ែកខាងលិចឈៀងខាងជើង ទៅខាងកើតឈៀងខាងត្បូង ដែលមានចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ នៅខាងជើងក្រុងសៀមរាប ចំណែក កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម៉ែត្រ។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម៉ែត្រ.ស្រាវ ជ្រាវអត្ថបទ សិត ប៊ុនថេង។

