រមណីដ្ឋាន ភ្នំកូនសត្វ ឬ ហៅម្យា៉ាងទៀតថា អាងទឹក

S

កំពត: ពី​អាង​ហែល​ទឹកពណ៌​ខៀវ​ស្រងាត់​ចំទើត​លើទី​ទួល​ខ្ពស់​គយ​គន់​ឆ្លុះ​ជួរ​ភ្នំ​កូនសត្វខាង​ឆ្វេង និង​ស្ដាំ ព្រមទាំង​ជួរ​ភ្នំ​វល្លិដ៏​អន្លាយ​សន្លឹម​​ រមណីយ​ដ្ឋាន​ Starling Farm រាយ​​មន្ដ​ស្នេហ៍​ទាក់​ទាញ​ភ្ញៀវទេសចរ​​ដែល​ប្រាថ្នា​ការ​ស្នាក់​អាស្រ័យ​ក្បែរ​ចម្ការ​ចំណាំ​ឯកជន​​ចាក​ឆ្ងាយ​ពី​សំឡេង​រំខាន​ ផ្សែងយាន​​យន្ដ​ និង​ភាព​​អ៊ូអរ​នៃ​ពិភព​ខាង​ក្រៅ​។

ក្រោម​សម្រស់​ធម្មជាតិ​ព្រៃ​ភ្នំ ចម្ការ​ដំណាំ​ហូប​​ផ្លែ ជា​ពិសេស ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ​របស់​អ្នកស្រុក​​កំពត និង​ឧទ្យាន​ជាតិ​កែប ព្រមទាំង​ជំនោរ​បោក​បក់​ដ៏​ត្រជាក់ពី​ឈូងសមុទ្រ​ថៃ​ លោក​អ្នក​​អាច​សម្រាក​សម្រាន្ដ​ក្នុង​បរិស្ថាន​ស្ងប់​ស្ងាត់​ប្រកប​ដោយ​ផាសុកភាព​បាត់​អស់​ទុក្ខ​កង្វល់​ពី​ឱរ៉ា​។

Comments