«ឆាវឆាវ» ស្ថិតក្នុងចំណោមអ្នកតស៊ូដ៏សំខាន់និងមានឥទ្ធិពលមួយរូបក្នុងអំឡុងចុងរាជវង្សហាននៃប្រទេសចិន ។
ឆាវឆាវបានស្លាប់ក្នុងឆ្នាំ២២០ គឺនៅចុងរាជវង្សហាន ។ ក្រោយមកកូនប្រុសរបស់ឆាវឆាវបានទម្លាក់ស្តេចហាន និងតែងតាំងខ្លួនឯងជាស្តេចត្រាញ់ ។
ឆាវឆាព្យាយាមច្បាំងដណ្តើមកាន់កាប់អាណាចក្រទាំងមូលឱ្យស្ថិតក្រោមចំណុះរបស់ខ្លួន ប៉ុន្តែ អ្វីៗមិនដូចបំណងឡើយ។ក្នុងអំឡុងពេលដ៏យូរអង្វែងនៃការខ្នះខ្នែងរបស់ឆាវឆាវ បានជួយច្បាំងបង្ក្រាបពួកបោះបោរក្នុងតំបន់ Yellow Turban និងបានបង្កើនអំណាចរបស់អាណាចក្រវ៉ៃ(Wei) ដែលខ្លួនបានកាន់ កាប់ ។ លើសពីនេះឆាវឆាវបានចម្បាំងពង្រីកអំណាចទ័ពរបស់ខ្លួន ដោយវាយដណ្តើមយកពីតំបន់ ឬខេត្តក្រុង តូចៗជាច្រើន បង្កើនការគ្រប់គ្រងព្រះរាជវាំង ហើយថែមទាំងផ្សព្វផ្សាយគោលនយោបាយនានាដើម្បីជួយផ្តល់ភាពរុងរឿងដល់ដែនដីដែលខ្លួនកំពុងកាន់កាប់ ។
ផ្នូររបស់ឆាវឆាវត្រូវគេរកឃើញនៅក្នុងភូមិ Xi gao Xue ក្នុងក្រុងអានយ៉ាង (Anyang County) ខេត្តហ៊័រណាន (Henan) ដែលបានទាក់ទាញអ្នកទេសចរពិភពលោកក្នុងឆ្នាំ២០០៩។.ស្រាវជ្រាវដោយ សិត ប៊ុនថេង.

