ទ្វីបអឺរ៉ុប
អឺរ៉ុប (ពីភាសាបារាំង Europe អ៊ើរ៉ុប៉ិ៍) គឺជាទ្វីបមួយក្នុងចំណោមទ្វីបទាំង ៧ នៅលើពិភពលោក ដែលស្ថិតនៅចុងខាងលិចបំផុតនៃអឺរ៉ាស៊ី។ អឺរ៉ុប ត្រូវចែកចេញពីទ្វីបអាស៊ី ខាងកើតដោយខ្សែទឹកនៃ ជួរភ្នំអ៊ូរ៉ាល់ ទន្លេអ៊ូរ៉ាល់ សមុទ្រកាសព្យែន និង ខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស។ ក្រៅពីនេះ ទ្វីបអឺរ៉ុប ត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាកទិកនៅខាងជើង, មហាសមុទ្រអាត្លង់ទិកនៅខាងលិច, សមុទ្រមេឌីទែរ៉ានេនៅខាងត្បូង និង សមុទ្រខ្មៅនៅប៉ែកអាគ្នេយ៍ ព្រមទាំងផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រមេឌីទែរ៉ានេ។ គេនៅពុំទាន់មានការកំណត់ខណ្ឌសីមាច្បាស់លាស់សម្រាប់ទ្វីបអឺរ៉ុបនៅឡើយទេ បើយើងក្រឡេកមើលទៅសម័យកាលបុរាណដ៏យូរលង់មកហើយនោះ គឺជាអ្វីដែលជារំលោភបំពានដោយអំណាច ដូចជាពាក្យថា «ទ្វីប» (Continent) អាចតំណាងឲ្យការបែកចែកភាពខុសគ្នានូវ «វប្បធម៌និងនយោបាយ» ឬក៏លក្ខណៈរូបភូមិសាស្ត្រមួយ.អត្ថបទ សិត ប៊ុនថេង។

