មន្ដ្រីជំនាញរកឃើញសត្វល្អិតបំផ្លាញដំណាំស្រូវ

S
មន្ត្រីជំនាញ រកឃើញវត្តមានសត្វល្អិតពពួករុយស(white fly) បានបំផ្លាញដំណាំស្រូវ គឺវាបឺតរុក្ខរសធ្វើអោយដំណាំស្រូវមានសភាពខ្សោយដើមនឹងស្លឹកប្រែជាព័ណ៌លឿង 
ស្ថានភាពបង្កបង្កើនផលកសិកម្ម នៅក្នុងមូលដ្ឋានឃុំព្រះស្តេចគិតត្រឹមសប្តាហ៍ទី៣ ខែមិថុនានេះ មិនទាន់សង្កេតឃើញវត្តមានបញ្ហាដង្កូវហ្វូងបំផ្លាញដំណាំស្រូវនោះទេ ប៉ុន្តែមានការបំផ្លាញពីសត្វល្អិតពពួករុយស(white fly) ទៅលើដាំនាំស្រូវ ដែលវាមានវត្តមានឡើងប្រហែល១សប្តាហ៍កន្លងមកនេះ ហើយការបំផ្លាញរបស់វាគឺស្រដៀងទៅនឹងពពួកសត្វមមាចត្នោត ដោយវាបឺតរុក្ខរសធ្វើអោយដំណាំស្រូវមានសភាពខ្សោយដើមនឹងស្លឹកប្រែជាព័ណ៌លឿង ហើយដើមស្រូវឡើងរឹង និងអន់ដើម។ បញ្ហានេះឃើញកើតមានស្ទើរតែគ្រប់ភូមិទៅលើដំណាំស្រូវអាយុចាប់ពីជាង៣០ថ្ងៃ រហូតដល់ស្រូវចេញផ្កាលើផ្ទៃដីប្រហែល២៥០ហិកតា ។
 ដំណោះស្រាយបឋមពីមន្រ្តីកសិកម្មឃុំគឺ
-ធ្វើការណែនាំកសិករអោយឧស្សាហ៍ចុះពិនិត្យស្រែជាប្រចាំជាពិសេសស្រែអាយុជាង៣០ឡើង
-គួរធ្វើការប្រើប្រាស់ថ្នាំអោយចំគោលដៅ ពិភាក្សានិងអ្នកជំនាញ
-គួរប្រើប្រេងជម្រាបឬទឹកស្អិតដើម្បីអោយថ្នាំជាប់ដើមស្រូវបានយូរ
-គប្បីបាញ់ដំណាលៗគ្នាអ្នកដែលមានស្រែជិតគ្នា
-គួរបាញ់នៅពេលព្រឹកព្រលឹម (ស្លឹកស្រូវមានសំណើមសត្វល្អិតពិកបាកហើរ)។
-បន្ទាប់ពីប្រើថ្នាំកម្ចាត់សត្វល្អិតបានធូរស្បើយ កសិករគួរផ្តល់អាហារ(ជីគ្រប់/ជីបំប៉នទឹក ដើម្បីបំប៉នស្រូវឡើងវិញ។

Comments