នាយករដ្ឋមន្រ្តីស្លូវ៉ាគីរងរបួសធ្ងន់ ដោយការលួចធ្វើឃាត

S

  នាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគីលោក Robert Fico ត្រូវបានគេបាញ់ជាច្រើនគ្រាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ។ 

ប្រព័ន្ធផ្សព្វផ្សាយស្លូវ៉ាគីបានរាយការណ៍ថាការបាញ់ប្រហារនេះបានកើតឡើង បន្ទាប់ពីលោក Robert Fico ដើរចេញមកជាសាធារណៈនៅទីក្រុង Handlova ជាកន្លែងដែលមេដឹកនាំរូបនេះកំពុងជួបជាមួយអ្នកគាំទ្រ ក្រោយបញ្ចប់កិច្ចប្រជុំគណរដ្ឋមន្រ្តី។ 

លោកកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយប្រព័ន្ធផ្សព្វផ្សាយស្លូវ៉ាគីបានរាយការណ៍ថា លោកត្រូវបានបាញ់ចំ ពោះ និងទ្រូង ខណៈរបាយការណ៍ខ្លះថា ត្រូវចំក្បាល។ ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនភ្លាមៗនៅទីតាំងកើតហេតុ ៕

Comments