រមណីយដ្ឋានធម្មជាតិ ត្រីមាស ស្រុកត្រាំកក់ ខេត្តតាកែវ

S
តើបងប្អូនកំពុងមានអារម្មណ៍ថាធុញថប់ក្នុងការងារ ការរកស៊ុី ឬការសិក្សាហើយចង់ដើរលេងអោយស្រស់ស្រាយខួរក្បាលប៉ុន្តែគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយៗ ឬក៏ពុំសូវមានប្រាក់សម្រាប់ចាយវាយច្រើនមែនដែរឬទេ?

មកណែនាំនូវរមណីយដ្ឋានធម្មជាតិថ្មីមួយដែលទើបតែបង្កើតឡើង
  * រមណីយដ្ឋានមួយនេះមានឈ្មោះថា ត្រីមាស។ រមណីដ្ឋានធម្មជាតិនេះមានទីតាំងស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ហើយវាមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រប៉ែកខាងលិចពីផ្សារអង្គតាសោម។ 

បើបងប្អូនធ្វើដំណើរពីទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៣  ពេលដល់ផ្លូវបំបែកជាបួនផ្សារអង្គតាសោម សូមធ្វើការបត់ស្តាំទៅលិច រួចជិះតាមផ្លូវចាក់កៅស៊ូត្រង់រហូតដល់ផុត បន្ទាប់មកជិះត្រង់ទៅទៀតតាមផ្លូវគ្រោះក្រហមចម្ងាយប្រហែល១គីឡូម៉ែត្រសូមក្រឡេកមើលទៅផ្នែកខាងឆ្វេងដៃ នោះនឹងឃើញគេដាក់ស្លាកឈ្មោះដែលធ្វើពីថ្ម ជាមួយនិងអក្សរព៌ណលឿងនៅច្រកចូលថា ត្រីមាស Golden Fish។ 

សម្រាប់តម្លៃសំបុត្រចូលទស្សនាវិញតែ

ម៉ូតូ១ តម្លៃ២០០០រៀល

ឡានតូច១ តម្លៃ១០០០០រៀល។ 

នៅក្នុងរមណីយដ្ឋានមានកន្លែងធំទូលាយសម្រាប់ចតឡាននិងម៉ូតូ ប៉ុន្តែអត់់មានកន្លែងកឹបសំបុត្រផ្ញើទេ គឺយើងត្រូវចតក្នុងចំណត់នោះហើយចាក់សោអោយបានត្រឹមត្រូវ យកល្អកុំដើរឆ្ងាយពីកន្លែងចតឡាន ម៉ូតូពេក ហើយឧស្សាហ៌ ក្រឡេកមើលកន្លែងដាក់ឡាន ម៉ូតូរបស់យើងផង ដោយសារតែរមណីយដ្ឋានមួយនេះទើបតែបង្កើត ហើយកំពុងតែសាងសង់និងកែលម្អបន្តទើបពុំទាន់មានអ្នកចាំយាមឡានម៉ូតូ. ប្រភព ដោយ សិត ប៊ុនថេង ។

Comments