ភ្នំពេញ: ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការសាងសង់ជីកព្រែកហ្វូណនតេជោ មានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយតម្លៃដឹកជញ្ជូន និងជួយដល់ជីវភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVកាលពីដើមសប្តាហ៍នេះថា “គម្រោងព្រែកជីកនេះ នឹងជំរុញឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដូចដែលអាណាចក្រហ្វូណន ធ្លាប់បានដឹកទំនិញរហូតដល់អឺរ៉ុប ចិន និងឥណ្ឌាកាលពីអតីតកាលផងដែរ” អត្ថបទ:សិត ប៊ុនថេង។

