៙. អាស្រ័យបញ្ញាទើបដឹងថាសេចក្ដីសុខ ៖
• នៅត្រង់ការលះបង់, មិនមែនរែកទូល ភារៈ ទេ ។
• មើលលោកដោយការសិក្សា, មិនមែនទាស់ទេ ។
• រស់នៅជាសុខក្នុងបច្ចុប្បន្នដោយការមិនប្រកាន់ អត្តា, មិនមែនឃុំឃាំងខ្លួនឯងទុកក្នុងអតីតដោយក្ដីអាល័យឡើយ ។
• មានសង្ឃឹមក្នុងហេតុផលត្រឹមត្រូវ, ជឿជាក់នៅលើបុណ្យ, មិនមែនចុះចាញ់ឧបសគ្គបាក់ទឹកចិត្តទេ ។
• ចិត្តត្រជាក់ដោយមេត្តា, មិនមែនក្ដៅដោយក្រោធទេ ។
• សម្លឹងទិសដៅសន្តិបទ, មិនមែនដំអក់នៅឡើយ។

