ប្រវិត្តលោក អាបេ អតីត នាយករដ្ឋ មន្ដ្រីជប៉ុន

S
មកដឹងពីប្រវត្តិខ្លះៗរបស់ លោក Shinzo Abe 

លោក Abe Shinzo ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីជប៉ុនពីរដង ហើយប្រវត្តិនយោបាយរបស់គ្រួសារលោកមានអាយុកាលរាប់ទសវត្សរ៍មកហើយ។  ជីតារបស់គាត់គឺលោក Kishi Nobusuke បានធ្វើជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ 1957 និង 1960 ។ ហើយឪពុករបស់លោក Abe បានបម្រើការជារដ្ឋមន្ត្រីការបរទេស។
 
នៅឆ្នាំ 1993 លោក Abe បានឈរឈ្មោះក្នុងការបោះឆ្នោតសកលមួយបន្ទាប់ពីការស្លាប់របស់ឪពុកគាត់។ចាប់តាំងពីពេលនោះមក គាត់បានក្លាយជាឥស្សរជនឈានមុខគេក្នុងនយោបាយជប៉ុន។ ក្នុងនាម ជា អនុលេខាធិការ ខុទ្ទកាល័យ លោកបានធ្វើទស្សនកិច្ច នៅកូរ៉េខាង ជើង ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន នាពេលនោះ ។

 លោក Abe បានក្លាយជាមេដឹកនាំដំបូងគេក្នុងឆ្នាំ ២០០៦ ក្នុងអាយុ ៥២ ឆ្នាំ ដែលធ្វើឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុត ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។  ប្រហែលមួយឆ្នាំក្រោយមក គណបក្សប្រជាធិបតេយ្យសេរីបានចាញ់ការបោះឆ្នោតសភាជាន់ខ្ពស់ ហើយលោក Abe បានលាលែងពីតំណែង ដោយសារតែសុខភាពកាន់តែអាក្រក់។

 ស្ថានភាពរបស់គាត់បានប្រសើរឡើងវិញ បន្ទាប់មក លោក Abe បានដឹកនាំ LDP ឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាជាន់ទាបឆ្នាំ 2012 ហើយបានក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត។

 គាត់ត្រូវបានគេស្គាល់ សម្រាប់គោលនយោបាយ "Abenomics" របស់គាត់ដែលមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសមានភាពរស់រវើកឡើងវិញ។  ហើយគាត់ជាអ្នកប្រតិបត្តិដ៏ឆ្លាតវៃនៅជួរមុខ(ការទូត)។

 លោក អាបេ បានដឹកនាំគណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ហើយបានក្លាយជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន។

 លោកបានចុះចេញពីតំណែងម្តងទៀតនៅឆ្នាំ ២០២០ ប៉ុន្តែនៅតែជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងបក្ស LDP ៕
ប្រភព៖ សិត ប៊ុនថេង។

Comments