🌟💥ប្រវត្តសម្តេចព្រះមហាឃោសនន្ទ
សម្តេចព្រះមហាឃោសនន្ទ នាមដើម វ៉ា យ៉ាវ ប្រសូតនៅថ្ងៃទិ១៥កើត ពេញបូណ៌មី ខែមិគសិរ ឆ្នាំឆ្លូវ សប្តស័ក ព.ស.២៤៦៩ ត្រូវនឹង គ.ស. ១៩២៩ (បើគិតតាមព.ស. ២៤៦៩ សម្តេចប្រសូតនៅឆ្នាំ ១៩២៥) ក្នុងត្រកូលកសិករមួយនៅឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ លោកមានបិតាឈ្មោះ ចាយ (អនិច្ចកម្មតាំងពីលោកនៅកុមារ)
កុមារា វ៉ា យ៉ាវ ត្រូវបានមាតាបិតាយកទៅផ្ញើនឹងព្រះសង្ឃដែលគង់នៅក្នុងវត្តបារាយណ៍ដើម្បីបានសិក្សារៀនសូត្រអក្សរ សាស្រ្ត លេខនព្វន្តពីសំណាក់ព្រះគ្រូ។ លុះអាយុបាន ១៤ ឆ្នាំ ក៏បានបួសជាសាមណេរនៅក្នងវត្តដដែល។ បន្ទាប់ពីបព្វជ្ជា ហើយ សាមណេរ វ៉ា យ៉ាវ បានសុំលោកគ្រូឧបជ្ឈាយ៍ទៅគង់នៅវត្តអង្គមេត្រី ជាវត្តព្រះមេគណស្ថិតនៅក្នុងខេត្តតាកែវ ដើម្បីសិក្សាភាសាបាលី។ បន្ទាប់ពីប្រឡងជាប់ថ្នាក់បាលីរងហើយ លោកបាននិមន្តទៅបន្តការសិក្សានៅវត្តកែវព្រះភ្លើង នៅទីក្រុងភ្នំពេញ ដើម្បីបន្តថ្នាក់ពុទ្ធិកវិទ្យាល័យ។ លោកបានបំពេញឧបសម្បទាជាភិក្ខុភាវៈនៅឆ្នាំ១៩៥០ ដែលមានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះឧបជ្ឈាយ៍ និង មាននាមប្បញ្ញតិ្តថា ឃោសានន្ទ ។ បន្ទាប់ពីបញ្ចប់ថ្នាក់ពុទ្ធិកវិទ្យាល័យហើយ នៅក្នុងឆ្នាំ១៩៥៣ ព្រះអង្គបាននិមន្តទៅសិក្សានៅសាកលវិទ្យាល័យនាលន្ទា ក្នុងប្រទេសឥណ្ឌារហូតចប់ថ្នាក់បណ្ឌិត ដែលគិតជាឆ្នាំគឺរយៈពេល១៥ឆ្នាំគត់។ ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ ព្រះមហាឃោសានន្ទបានសិក្សាពីគោលការណ៍សន្តិភាព និង អហិង្សា ជាមួយនឹងព្រះសង្ឃជនជាតិជប៉ុន ព្រះនាម នីជីដាត្ស៊ូ ហ្វូជី ជាព្រះសង្ឃដែលគាំទ្រចលនារបស់មហាត្មៈគន្ធី។ បន្ទាប់ពីព្រះអង្គបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យនាលន្ទា នៅឆ្នាំ១៩៦៩ ព្រះអង្គបាននិមន្តទៅបន្តការ សិក្សាផ្នែកវិស្សនាធុរៈក្នុងវិបស្សនាចារ្យជាតិថៃដ៏ល្បីមួយអង្គ ព្រះនាមធម្មធរោ នៅវត្តជយនា ខេត្តនខនស្រ៊ីធម្មរាជ ប្រទេសថៃភាគខាងត្បូង។
ព្រះមហាឃោសានន្ទ បាននិមន្តមកជួបក្រុមជនភៀសខ្លួនខ្មែរជាលើកដំបូងនៅខេត្តស្រះកែវព្រំដែនថៃខ្មែរនៅឆ្នាំ១៩៧៨។ ១ឆ្នាំក្រោយម ព្រះអង្គបានបង្កើតវត្តជាច្រើននៅតាមជុំរំ និង បានបំបួសព្រះសង្ឃថ្មីៗជាច្រើនទោះបីព្រះអង្គប្រឈមមុខជា មួយបទបញ្ជាររបស់យោធាថៃយ៉ាងណាក៏ដោយ។
នៅចុងឆ្នាំ១៩៨០ ព្រះអង្គបាននិមន្តទៅសហរដ្ឋអាមេរិកហើយបានកសាងវត្តខ្មែរមួយនៅទីនោះ។ ឆ្នាំ១៩៨៣ ព្រះអង្គបាននិមន្តទៅកាន់ទីក្រុងរ៉ូម ជួបជាមួយសម្តេចប៉ូបចនប៉ូលទីពីរ ជាលើកដំបូង ដើម្បីភាក្សាពីការកសាង សន្តិភាពពិភពលោកដោយឈរលើមូលដ្ឋានសាសនា។
ឆ្នាំ១៩៨៦ សម្តេចប៉ាបចនប៉ូលទី២ និមន្តព្រះអង្គចូលរួមនៅក្នុងទិវាបួងសួងសុំសន្តិភាពនៅ RGC ជាមួយអ្នកដឹកនាំសាសនាពិភពលោកឯទៀតៗ និង ធ្វើជារៀងរាល់ឆ្នាំបន្តមក។
ឆ្នាំ១៩៨៨ បានដឹកនាំប្រតិភូសង្ឃទៅចូលរួមនៅក្នុងការប្រជុំចរចារកសន្តិភាពសម្រាប់ប្រទេសកម្ពុជា គាំទ្រដោយអង្គការសហប្រជាជាតិ.សិត ប៊ុនថេង។

