ខេត្តមាត់ជ្រូកជាដីមួយភាគរបស់អាណាចក្រនគរភ្នំ ឬ ខេត្តមួយដែនកម្ពុជាក្រោម ។ ពីមុនខេត្ត នេះខ្មែរហៅថាកំពង់ហ្លួង(Tầm Phong Long) ។
ឆ្នាំ ១៨៣៤ ស្តេចយួនឈ្មោះ ម៉ិញ ម៉ាង (Minh Mạng) ដែលសោយរាជ្យ នៅទីក្រុងហ្វេ (Huế) បានប្តូរឈ្មោះខេត្តខ្មែរ នៅកម្ពុជាក្រោម ទាំង ៦ ឲ្យទៅជាភាសាយួនដែលភាសាយួន ហៅថា ណាមគីឡុកតិញ ( Nam Kỳ Lục Tỉnh ) ។ ពេលនោះ ខេត្តមាត់ជ្រូក ត្រូវបានប្តូរ ឈ្មោះ ទៅជាភាសាយួនថា ខេត្តអាងយ៉ាង (An Giang) និង ទីរួមខេត្តមាត់ជ្រូក ត្រូវបានដាក់ឈ្មោះ ជាភាសាយួនថា ចូវដុក (Châu Đốc) ។សម័យអាណានិគមនិយមបារាំង៖
ក្រោយពីបានចូលត្រួតត្រាដែនដីកម្ពុជាក្រោម បារាំងបានលុបចោលនូវរដ្ឋបាលភូមិសាស្ត្រចាស់ទាំង ៦ ខេត្ត ហើយបានចែករដ្ឋបាល ភូមិសាស្ត្រ នៅកម���ពុជាក្រោមចេញជាតំបន់ធំៗ ៤ ហើយក្នុងតំបន់នីមួយៗ ត្រូវបានចែកចេញជានិគមឬស្រុកតូចៗទៀត ដើម្បី ងាយស្រួល ក្នុងការគ្រប់គ្រង ។
ពេលនោះ ខេត្តមាត់ជ្រូក (Châu Đốc) គឺជា និគម ឬ ស្រុកមួយក្នុងចំណោមនិគមទាំង ៦ របស់ តំបន់បាសាក់ (យួនៈ Bát Sắc) នៅកម្ពុជាក្រោម ។ និគមទាំង ៦ នោះរួមមាន ៖
ឈ្មោះនិគមជាភាសាខ្មែរ និងភាសាយួន
- និគមមាត់ជ្រូក Châu Đốc
- និគមពាម Hà Tiên
- និគមបារាជ Long Xuyên
- និគមក្រមួនស Rạch Giá
- និគមព្រែកឬស្សី Cần Thơ
- និគមឃ្លាំង Sóc Trăng
ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមមាត់ ជ្រូក (Châu Đốc) ត្រូវបានក្លាយជាខេត្ត តាម កិច្ចព្រមព្រៀង ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហព័ន្ធឥណ្ឌូចិន ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋបាលពី និគមទៅជាខេត្ត ។
ឆ្នាំ ១៩០៣ ខេត្តមាត់ជ្រូក មាន ៣ ស្រុកគឺ
- ស្រុកក្អមសំណ Tân Châu
- ស្រុកស្វាយទង Tri Tôn
- ស្រុកក្របៅ Tịnh Biên
ដល់ឆ្នាំ ១៩១៩ មានស្រុកបែកថ្លាង Châu Phú មួយទៀត ។
ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៥៦ រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) បាន ផ្លាស់ឈ្មោះខេត្តមាត់ជ្រូក (Châu Đốc) និងខេត្ត បារាជ (Long Xuyên) ឲ្យទៅភាសាយួនថា ខេត្តអាង យ៉ាង គឺទៅជាខេត្តមាត់ជ្រូកតែមួយ ។
ចំនួនវត្តខ្មែរក្រោម៖
ខេត្តមាត់ជ្រូកមានវត្តព្រះពុទ្ធសាស នាថេរវាទខ្មែរក្រោម ចំនួន ៦៤ វត្ត .ស្រាវជ្រាវដោយ សិត ប៊ុនថេង ។

