ធម៍អប់រំចិត្ត

S
៙. ទឹកដក់មិនហូរបង្កស្អុយ
កំណាញ់ទ្រព្យលុយចិត្តស្អុយក្រ
ទឹកធ្លាក់តជាន់គន់ឃើញល្អ
ឱ្យទានបន្តចិត្តល្អស្អាត៕៚

៙. អត់ធន់តែបន្តិចសោះ 
បែរជាបានមិនខូចប្រយោជន៍ដ៏ធំ  
គួរឱ្យរីករាយណាស់, អរគុណខន្តី.៕៚

៙. ការវង្វេងភ្លេចដែលគួរឱ្យ
យើងខ្លាចបំផុត, គឺការវង្វេងភ្លេចខ្លួន  ៖
 • ភ្លេចរកខ្លួនឯងឱ្យមកជាទីពឹង ។
 • ភ្លេចបំពេញកិច្ចជួយខ្លួនឯងឱ្យរួចចាកទុក្ខ.៕៚

៙. មិនចាំបាច់ពោលគ្រប់ពាក្យដែលគិត
មិនចាំបាច់គិតគ្រប់ពាក្យដែលឮ
មិនចាំបាច់ឮគ្រប់ពាក្យគេពោល
ធ្វើខ្វាក់ ថ្លង់ គ បានល្អតាមការគួ៕

Comments