៙. ផ្ទះធំ ផ្ទះថ្លៃប៉ុនណាៗ ដែលចាំបាច់ គឺបន្ទប់ដេក បន្ទប់ទឹក និងបន្ទប់បាយ ។
• អាចមានបន្ទប់ព្រះ និងកន្លែងភ្ញៀវ អង្គុយតាមការរៀបចំប៉ុណ្ណោះ ។
• អ្វីដែលត្រូវបន្ថែម មិនមែនជាទំហំខ្នាត ឬជាវត្ថុអ្វីៗ ដែលថ្លៃពេកនោះទេ តែគឺជាការស្រឡាញ់ អាណិត និងការយកចិត្តទុកដាក់មើលថែគ្នាដោយសន្ដោស ដើម្បីឱ្យផ្ទះបានជាលំនៅសុខសាន្ត ដែលមនុស្សក្នុងផ្ទះទាំងប៉ុន្មាន ទៅណាហើយចង់ត្រឡប់.៕៚
៙. អ្នកខ្លះល្អចំពោះយើង ព្រោះយើងបានធ្វើល្អដល់គាត់ហើយ ទាំងល្អរហូតមករឿយៗហ្នឹងឯង ។
• អ្នកខ្លះទៀតល្អចំពោះយើង ព្រោះដោយគ្រាន់តែបានដឹងថាយើងជាមនុស្សល្អ ប៉ុណ្ណោះ ។
• មាតាបិតាល្អចំពោះយើង ព្រោះយើងជាកូនរបស់គាត់ ។
• អ្នកដែលជាទីសង្ឃឹម អាចពឹងបានឱ្យផុតពីត្រើយវដ្ដទុក្ខ គឺខ្លួនយើងដែលដូចជាទូក មានសទ្ធា ជាដៃកាន់ផ្តិលបញ្ញាស្ដារទូក, និងមាននូវវីរិយៈ ជាកម្លាំងក្នុងការងារ។

