៙. ក្នុងបណ្ដាការងារស្វែងរកសេចក្ដីសុខ, មានវិធីគិតនេះមួយសំខាន់ណាស់ បានដល់បញ្ញាក្នុងការសម្លឹងមើលលោកតាមសេចក្ដីពិត គូគាប់ជាមួយនឹងសទ្ធា ។
• ជីវិតនៅលីវ, ក៏មានវិធីគិតឱ្យបានសុខដែរ ព្រោះការមានគូគ្រង គឺមិនមែនមានអ្វីគ្រប់យ៉ាងនោះទេ ។
• មិនសម្បូរទ្រព្យ តែបានសុខ, ព្រោះក្រៅអំពីប្រាក់ នៅមានអ្វីទៀតច្រើនណាស់ ដែលនាំសុខមកឱ្យ ។
• ជីវិតធម្មតា មិនកោងកាច ក៏អាចបានសុខ មិនចាំទាល់តែបានគ្រប់គ្រងលោកឡើយ, ព្រោះ គិតដឹងថា ត្រូវប្រើជីវិត មិនមែនបម្រើជីវិតទេ.៕៚

