ជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី

S
ទឹកជ្រោះ ប៊ូស្រា មានទីតាំងស្ថិតនៅ ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ~43km ពីរង្វង់មូលគោព្រៃ។
       ទឹកជ្រោះ ប៊ូស្រា ស្ថិតនៅក្នុងប្រភេទ៖ ទឹកជ្រោះឬទឹកធ្លាក់, ទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅ ទឹកជ្រោះ ប៊ូស្រា មានដូចជា៖ លេងទឹកឬហែលទឹក, ជិះ​ខ្សែ​រ៉ក​, ម្ហូប, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង និងចំណុចផ្សេងៗទៀត។

       ទឹក​ជ្រោះ​នេះ​ជា​តំបន់​ទេសចរណ៍​ល្អ​ជាង​គេ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ទឹក​ជ្រោះ​ដ៏​ទាក់​ទាញ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ដំណាក់​។ ដំណាក់​ទី១ ហូរ​ធ្លាក់​ក្នុង​កម្ពស់​៨​ទៅ​​ ១២​ម៉ែត្រ ដែល​មាន​មុខ​កាត់​ទទឹង​១៥​ម៉ែត្រ នៅ​រដូវ​វស្សា និង​កម្ពស់​ពី១០​ទៅ​១៥​ម៉ែត្រ នៅ​រដូវ​ប្រាំង​។ ដំណាក់​ទី២ ហូរ​ធ្លាក់​ពី​កម្ពស់​១៥ ទៅ​២០​ម៉ែត្រ និង​មាន​មុខ​កាត់​ទទឹង​២០​ម៉ែត្រ​នៅ​រដូវ​វស្សា និង​កម្ពស់​ពី​១៨ ទៅ​២៥​ម៉ែត្រ ដែល​មាន​មុខ​កាត់​ ១៣​ម៉ែត្រ នៅ​រដូវ​ប្រាំង​ ទឹក​ធ្លាក់​ទី២​នេះ មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​ទឹក​ធ្លាក់​ទី១​។ ដំណាក់​ទី៣ ហូរ​ធ្លាក់​ដោយ​ល្បឿន​លឿន​ខ្លាំង​ជាង​ល្បាក់​ទី២​។ ល្បាក់​នេះ យើង​មិន​អាច​ទៅ​ដល់​បាន​ទេ ពី​ព្រោះ​ជា​តំបន់​ព្រៃ​ក្រាស់ ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ជា​តំបន់​គ្រោះ​ថ្នាក់​ដោយ​សារ​ពពួក​សត្វ​ព្រៃ​។

            ក្រៅ​ពី​ងូត​ទឹក​ជ្រោះ​ធម្មជាតិ​ដ៏​ត្រជាក់​ដល់​ក្រអៅ​បេះដូង​និង​អង្គុយ​ទទួល​ទាន​អាហារ​ដ៏​មាន​ឱជារស​ជាមួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ ក្រោម​ជំនោរ​ចំហាយ​ទឹក​ជ្រោះ​ដ៏​ត្រជាក់​នោះ ភ្ញៀវ​ទេសចរ​ទាំង​អស់​ក៏​អាច​ចំណាយ​ពេល​តុប​តែង និង​ស្លៀក​ពាក់​បែប​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ដើម្បី​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ​។

សម្រាប់​ខេត្ត​មណ្ឌល​គិរី ទឹក​ជ្រោះ​ប៊ូស្រា នៅ​តែ​ជា​ទី​ដ៏​ទាក់​ទាញ​បំផុត ដែល​គ្រប់​ភ្ញៀវ​ទាំង​អស់​នៅ​ពេល​មក​ដល់​ខេត្ត​នេះ​មិន​អាច​មើល​រំលង​បាន។

Comments