និយមន័យពាក្យថា កោះ

S

កោះ ជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ កោះច្រើនផ្ដុំគ្នាបង្កើតបានជាក្រុមកោះឬហ្វូងកោះ និងជាប្រជុំកោះឬកំរងកោះ។

      យើងអោយនិយមន័យកោះថាជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែផ្នែកនៃទឹកត្រង់នេះជាទូទៅគេមិនគិតទេ បើវាជាទន្លេ ស្ទឺង ឬ ព្រែក (តែក៏មានករណីលើកលែងដែរ)។ ឧទាហរណ៍ដូចជានៅបារាំង ព្រែកឌុយមីឌីភ្ជាប់ទន្លេហ្គារ៉ូនទៅសមុទ្រមេឌីទែរ៉ានេ ហេតុនេះមហាសមុទ្រអាត្លង់ទិកនិងសមុទ្រមេឌីទែរ៉ានេភ្ជាប់គ្នាដោយខ្សែទឹក។ តាមលក្ខណៈបច្ចេកទេស ផ្នែកដីរបស់បារាំងដែលខាងត្បូងទន្លេហ្គារ៉ូននិងព្រែកឌុយមីឌីរួមទាំងឧបទ្វីបអ៊ីបេរីហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែគេមិនអាចហៅផ្នែកនៃដីនេះថាជាកោះទេ។ ក៏ប៉ុន្តែបើសំរាប់ចំរៀកដីតូចៗដែលហ៊ុំព័ទ្ធដោយទន្លេឬស្ទឹង គេអាចហៅថាជាកោះបាន។         មូលហេតុដូចគ្នានេះដែរ ក្នុងការដែលគេហៅទ្វីបអាស៊ីនិងអាហ្វ្រិកជាសន្ទះដីជាប់គ្នាតែមួយ (ជាកោះធំជាងគេលើលោក) ទោះបីជាតាមលក្ខណៈបច្ចេកទេសមានព្រែកជីកស៊ុយអេខណ្ឌចែកជា២ក៏ដោយ។ អូស្ត្រាលីជាញឹកញាប់ត្រូវគេចាត់ទុកជាកោះធំជាងគេព្រោះវាមានទឹកសមុទ្រព័ទ្ធជុំវិញគ្រប់ជ្រុង និងមិនមានភ្ជាប់ទៅផ្ទៃដីផ្សេងទៀត។

       ផ្ទុយទៅវិញ កោះមួយនៅតែមានឈ្មោះជាកោះដដែលទោះបីជាមានស្ពានដីភ្ជាប់ទៅផ្ទៃដីដ៏ទៃក៏ដោយ។ ដូចក្នុងករណីកោះសិង្ហបុរីដែលភ្ជាប់ទៅឧបទ្វីបម៉ាឡេដោយផ្លូវថ្នល់ចាក់សសរក៏ដោយ។ ជួនកាលគេរក្សាការហៅឈ្មោះកោះមួយជាកោះដដែលទៅជាភ្ជាប់ទៅដីទ្វីបហើយក៏ដោយ ដោយសារមូលហេតុប្រវត្តិសាស្ត្រ ឬវិទ្យាសាស្ត្រ.អត្ថបទ សិត ប៊ុនថេង។

Comments