ប្រធានបទ: អនាម័យនាំមកនូវសុខភាព

S
សំរាមនិស្សិតគួរណាស់តែជាសំរាមថ្លៃថ្នូរ :
៙ ចាក់ទឹកចេញឲ្យអស់មុនដាក់ចូលក្នុងធុងសំរាម ។
៙ មុននឹងដាក់សំរាមក្នុងធុង មើលឲ្យច្បាស់ថាធុងសំរាមមានថង់សំរាមត្រឹមត្រូវឬទេ ពេញហៀរឬទេ តើសំរាមអញអាចហោះរសាត់ឬទេ ហៀរទឹកស្អុយឬទេ  ? 
៙ ឈើចង្កាក់ស្រួចៗ កាច់ចុងឬធ្វើយ៉ាងណាឲ្យចុងទាល ការពារមុតជើងអ្នកដទៃ បើសិនបោះចោលទៅលើដី។ 
៙ ចេះបែងចែកសំរាមទៅតាមប្រភេទធុងសំរាម ។
៙ មិនបោះចោលសំរាមតាមគ្នា ក្នុងទីណាដែលមិនសមគួរ ឬមិនមែនជាធុងសំរាម ។ 
៙ យល់ឲ្យច្បាស់ថាអគារសិក្សាណាមិនគួរយកសំរាមប្រភេទសើម ទៅជាមួយ។ 

វិន័យផ្ទាល់ខ្លួន និងចំណេះដឹងខ្លះៗពីសំរាមនេះ ក៏បង្ហាញថាអ្នកជានិស្សិតថ្លៃថ្នូរ មានគម្រូភាព និងមានភាពជាពលរដ្ឋល្អក្នុងថ្ងៃអនាគត ។ 

Comments