ភរិយាមាន១០ពួក

S
១-ធនក្កីតា គឺភរិយាដែលបុរសលោះ
នឹងទ្រព្យ ហើយឲ្យនៅរួមជាមួយ ។

២-ឆន្ទវាសិនី គឺប្រុសជាទីស្រឡាញ់របស់
ស្រី ឱ្យស្រីជាទីស្រឡាញ់នៅរួមជាមួយ ។

៣-ភោគវាសិនី គឺ ភរិយាដែលប្រុស
ឱ្យភោគហើយឱ្យនៅរួមជាមួយ ។

៤-បដវាសិនី គឺភរិយាដែលប្រុសឱ្យសម្ពត់
ស្លៀកដណ្តប់ ហើយឱ្យនៅរួមជាមួយ ។

៥-ឱទបត្តកិនី គឺភរិយាដែលញាតិចាប់ដៃផ្គុំជា
មួយនឹងបុរសជ្រលក់ក្នុងភាជនទឹក ហើយគេ
ផ្សំឲ្យនៅរួមជាមួយ ។

៦-ឱភតចុម្ពដា គឺភរិយាដែលប្រុសដាក់
ទ្រនូលឲ្យ ហើយឲ្យនៅរួមជាមួយគ្នា ។

៧- ទាសីភរិយា គឺស្រីដែលប្រើប្រាស់
ជាខ្ញុំផង ជាភរិយាផង  ។

៨- កម្មការីភរិយា គឺស្រីដែលធ្វើការ
ឈ្នួលផង ជាភរិយាផង ។

៩- ធជាហដា គឺស្រីដែលគេចាប់ពី
កងទ័ព យកមកធ្វើជាភរិយា  ។

១០- មុហុត្តិកា គឺស្រីដែលប្រុសបាននៅ
រួមគ្នាមួយរំពេចនោះ ។

Comments