បឹងទន្លេឆ្មារជាបឹងមួយ ដ៏ធំព័ទ្ធជុំវិញដោយ ព្រៃលិចទឹក ដែលស្ថិតនៅកណ្ដាលតំបន់ រ៉ាមសារ បឹងទន្លេឆ្មារ ហើយជាប្រភពចំណី ដល់សត្វស្លាបទឹក និងការប្រកបរបរចិញ្ចឹមជីវិត ប្រជានេសាទ មូលដ្ឋានផងដែរ ពិសេសក្នុងចន្លោះខែមីនា រហូតដល់ខែមិថុនា ដែលជារយៈពេល ទឹកបឹងទន្លេឆ្មារ ចាប់ផ្ដើមស្រកខ្លាំង។
សត្វស្លាបសំខាន់ៗ ដែលកត់ត្រាដោយក្រុមការងារយើង មានដូចជា ខ្លែងសមុទ្រកន្ទុយខ្មៅ ត្រយ៉ងខ្លួនរលោង ត្រយ៉ងខ្លួនស រនាលពណ៌ ចង្កៀលខ្យងនិង ទាកាបព្រៃជើងទៀន ជាដើម។ ដោយឡែកចង្កៀលខ្យង មានចំនួនច្រើនជាងគេ រហូតដល់រាប់ពាន់ក្បាល។ ក្រុមការងារក៏សង្កេតឃើញ ផងដែរថា ចំនួនអ្នកនេសាទលៀស ក្នុងបឹងនេះក៏មាន ការកើនឡើងផងដែរ.ដោយ សិត ប៊ុនថេង។

