គប្បីរក្សាសីលដើម្បីចៀសគ្រោះខាងមុខ

S
skymoon

គ្មានអ្នកណាមិនអោយយើងសប្បាយទេ បើកើតនៅឋានសប្បាយហើយ គ្រាន់តែអោយយើងចេះគិត……🧠🫀 ដល់អ្នកជុំវិញខ្លួនផង កុំគិតតែសប្បាយម្នាក់ឯង អាត្មានិយម មិនខ្វល់ពីអ្នកណាស្លាប់រស់ ពិបាកចិត្ត យើងកើតមកតែងមានគ្រួសារ ត្រូវតែចេះស្រលាញ់មើលថែអាយុជីវិតខ្លួនឯងអោយបានល្អ កុំយកតែទុក្ខមកអោយគ្រួសារ ។ ហើយមនុស្សយើងមួយណាមិនចង់សប្បាយនោះ ដូចតែគ្នាទេ  គឺដល់ថ្ងៃចូលម្ឈូស គ្មានអ្នកណាមួយចង់កើតទុក្ខ ឈឺចាប់នោះទេ 🏥👩🏻‍⚕️🧑🏻‍⚕️👨🏻‍⚕️🛌🤒🤕🤮💀⚰️🪦⚱️🔥🌪។

✨ឋានដែលមានក្ដីស្រលាញ់ខ្លាំងនេះហើយ ទើបធ្វើអោយឈឺចាប់កាន់តែខ្លាំង ដូចគ្នា 💓💗💔❤️‍🩹❤️‍🔥។

យើងមិនអាចឃាត់ពេលវេលា ឃាត់ខ្យល់មិនអោយបក់ ឃាត់មេឃមិនអោយភ្លៀង ឃាត់ទឹកមិនអោយហូរ ឃាត់ថ្ងៃមិនអោយយប់ ឃាត់ពពក កុំអោយបាំងពន្លឺថ្ងៃ ឃាត់ចិត្ត ការឈឺចាប់ មិនអោយស្រក់ទឹកភ្នែកបានទេ🥺😢😭💔  តែអ្វីៗវានិងប្រសើរឡើង ពេលដែលយើងបានឆ្លងកាត់ ព្យុះភ្លៀង រួចហើយ ក្រោយពេលភ្លៀងមេឃគង់ស្រលះល្អ កុំអស់សង្ឃឹម ក្នុងឆាកជីវិតមួយនេះ ត្រូវតែតស៊ូ ដួល៏ត្រូវតែប្រឹងក្រោកមកវិញដោយខ្លួនឯង គេអាចធ្វើបាន យើងក៏ត្រូវប្រឹងដូចគ្នា ដល់ដង្ហើមចុងក្រោយ ⛈💨🌬🌈⛅️។

យើងបានភ្លក់ រសជាតិជីវិតអស់ហើយ ផ្អែម ប្រៃ សាប ល្វីង ជូរ ចត់ យើងអាចឆ្លងកាត់ពីមួយតំណាក់កាល ទៅមួយតំណាក់កាលបាន គិតថាយើងអស្ចារ្យខ្លាំងប៉ុណ្ណាហើយ ចុងក្រោយច្បាស់ជាអង្គុយញញឹម ពេលដែលយើងអាចជំនះគ្រប់ឧបសគ្គ័រាប់រយជំពូកបាន ដាក់អ្វីមក ជួបអ្វី គឺ ប្រឹង តស៊ូមិនព្រមចុះចាញ់ មិនគិតខ្លី មិនបំផ្លាញខ្លួនឯង  ត្រូវព្យាយាមបន្តដំណើរទៅមុខទៀត កុំរាថយ កុំចុះចាញ់ និង ព្រហ្មលិខិត យើងជាអ្នកកែព្រហ្មលិខិតអោយបាន កើតមកជាមនុស្សនេះហើយ ដែលអាចធ្វើបានគ្រប់យ៉ាង ពីផែនដី គ្មានអ្វីសោះ មកមានគ្រប់យ៉ាងដូចយើងបានឃើញសព្វថ្ងៃនេះ គ្រាន់តែព្រះមកដាក់ទោស អ្នកលើសខ្លាំង និង ខ្វះជ្រុល យកមួយល្មម ដើម្បីមើលថែព្យាបាលផែនដីឡើងវិញ 🌍🪐។

ចុងក្រោយបើយើងកន្លងមកបានជាបំពានពុទ្ធឱវាទព្រះដើរផ្លូវខុស មានវិប្បដិសារីស្ដាយក្រោយជាច្រើនហើយ យើងគួរតែចេះភ្ញាក់រលឹក ដើម្បីកសាងខ្លួនឡើងវិញ អាណិតដល់ទឹកចិត្តអ្នកមានគុណដែលបង្កើតរូបយើងចេញមក ជាអ្នកទ្រទ្រង់ដង្ហើមយើងដក ចិញ្ចឹមជីវិតយើងមានជារួម… ព្រះដែលបានបង្កើតគ្រប់យ៉ាងឡើងមក រួមទាំងឪពុកម្ដាយយើង ដែលប្រឹងតស៊ូ រួមកំលាំងគ្នា កសាង ត ជាតិមកគ្រប់សម័យកាល គ្រប់ជំនាន់ទុកឈាមបន្តហូត 🩸🇰🇭 ដែលយើងស្លាប់កើត ៗ មកជួបគ្នា មានកម្មដោះមិនចេញ មកពីគ្មានអ្នកណាទទួលស្គាល់កំហុស ដឹងថាខ្លួនខុស យកត្រូវ ខ្លាំងរៀងៗខ្លួន ទើបក្លាយទៅជាបែបនេះ កម្ម ត ជាតិរហូតដោះមិនចេញ ជាតិនេះខ្ញុំសូមសងវិញទាំងអស់ រាល់កម្មពៀរដែលបានសាង ដែលកើតមកក្នុងទឹកដីមួយនេះ តំណាងអោយដូនតាគ្រប់សម័យកាល គ្រប់ជំនាន់ ដែលកើតមកវង្វេងកម្មដូចៗគ្នា 👵🏻👴🏻🙏🏼🙏🏼🙏🏼🇰🇭។

បើមានអ្នកចេះដាក់ចុះ ព្រមទទួលស្គាល់ ហើយកែប្រែមកល្អ ឡើងវិញ គឺបានសំរេចហើយ បើឋានមួយនេះ ចង់ដាក់តួអង្គមួយណាមក ក៏ជាប់សំណាញ់កម្ម កិលេស 👥🫂👨‍👩‍👧‍👦💃🏻🕺🏻 ការសប្បាយ ការលោភលន់ទាំងអស់តែគ្នា ចុងក្រោយមានតែឬសគល់ជាអ្នកគូសវាស ✍🏻🧠បង្កើតឡើងទម្រង់ដើម ទើបវង្វេងមិនយូរ មិនចាញ់ការពង្វក់ អាចស្រោចស្រង់ដឹងខ្លួនទាន់បានវិញ គឺ ទាល់តែអស់ជាតិ អស់ពេលវេលា  ⏲ ព្រោះតែផែនដីបើទុកនៅបែបនេះបន្តទៀតគឺខ្ទេចមុនអាយុកាលឆេះចុងក្រោយ…..🌏🌑។

 ដូចយើងឃើញសព្វថ្ងៃនេះ ខុសពីការប៉ានស្មាន ដោយសារតែអំនាចបិសាចកាន់តែកើនឡើង ចំណែកអ្នករក្សាសិលទ្រទ្រង់កាន់តែដាច់ទៅ ៗ យកសាសនាមកលាបពណ៌ ដាច់ធម៌ វិន័យអស់ ពិបាកបន្ទោសដែរ មកពីយើងបាត់បង់ធនធាន ចំណេះដឹងអស់ហើយ ទើបមាតាបិតា មកប្រោសឡើងវិញ អោយឈប់ជឿ ឈប់ចាញ់បោក ការពង្វក់ របស់អ្នកណា ស្វាងឡើងវិញទាំងអស់គ្នា ត្រលប់មកដើរលើផ្លូវត្រូវ ផ្លូវសច្ចះធម៌ឡើងវិញ 🤍⚖️🤍 ជាការគោរពព្រះពិតប្រាកដ មិនក្លែងក្លាយ ដើម្បីសំរាលទោសកម្មយើង កុំអោយកាន់តែធ្លាក់ទៅក្រោមទៅៗ 🌚🔥🌪🌑គេហៅថាបានស្រង់មកស្រាលទោសកម្មឡើងវិញចុងក្រោយ មកនៅខាងលើវិញ យើងខ្លួនឯងជាអ្នករំដោះកម្មអោយដូនតា ក៏ដូចជាស្រង់យើងខ្លួនឯងឡើងវិញ បើដូនតានៅជាប់កម្មពៀរ ជាប់បណ្ដាស់សារ តើយើងជាកូនចៅមានពន្លឺតាមណា? 

ហើយដែលគ្រប់គ្នាចូលចិត្តទៅកន្លែងបារមីដូនតា អោយទៅបន់ស្រន់សុំទៅសក្តិសិទ្ធខ្លាំងណាស់ មានដែលចេះអាណិតដូនតា ដែលកំពុងតែរក្សាសិលសងកម្មគេវិញ ពិបាកប៉ុណ្ណាទេ ? យំសោករហូតមក ម៉េចបានចេះតែសុំ ទាំងខ្លួនឯងមិនបានសាង មិនខំប្រឹង មានដៃ មានជើងមានខួរក្បាល ប្រើបន់តែបារមីអោយជួយរហូត មិនចេះគិតសោះ បើបន់សុំបានមែន ទឹកដីក្លាយទៅជាបែបនេះមែន?  វង្វេងចង់អស់ទៅហើយ ។

កើតមកជាមនុស្ស គ្មានអ្នកណាល្អគ្រប់ដប់ទេ បើខុសត្រូវចេះសុំខាមាទោស កុំសាងដ៏ដែរៗបំពាន កុំចង់ឈ្នះព្រះ ឈ្នះសេចក្ដីល្អ ទៅមិនរួចទេ មានតែការដឹងខ្លួនខុស ហើយព្រមសងវិញ ជាជំរើសចុងក្រោយ ជាគំរូដ៏ល្អបំផុតសំរាប់មនុស្សជាតិ ដែលកើតមកក្នុងផែនដីមួយនេះ គ្រប់បណ្ដាលប្រទេសដែលប្រមាថ បំពាន ជំពាក់ការសុំខាមាទោស ទាំងអស់ 🙏🏼🙏🏼🙏🏼 🌏🕊។ ត្រូវចាំ បើចង់រំដោះកម្មពៀរ ជំពាក់អ្វីសងវិញទាំងអស់ មិនអាយបាត់សូម្បីតែមួយចុងសរសៃសក់ ជំពាក់ទឹកដី ជំពាក់មាសពេជ្រ ជំពាក់លុយ ជំពាក់ការសុំទោស សងវិញ អោយមេឃដី ព្រះ ម្ចាស់កម្មពៀរដឹងលឺ 🙏🏼🙏🏼🙏🏼🗣⛅️🏞🌊។

កុំគិតថាខ្លួនខ្លាំង អស្ចារ្យ ទោះជាអ្នកណាក៏ដោយ ព្រះចក្រវាល នៅចុះមកជាប់កម្ម ត្រូវទទួលដោះសងវិញ ក្លាយទៅជាព្រះពុទ្ធ គឺ ជាអ្នកបង្កើតលោកនេះមក ហើយលះកាត់ធ្វើជាគំរូសងវិញ ទើបរកផ្លូវឃើញ ទៅវិញបាន ។ ត្រូវចាំ ពាក្យថាកម្មមួយ ចងរឹតរុំពទ្ធ័ ជិតឈឹងតែម្ដង រើខ្លួនមិនរួចទេ 🧶🪢 បើមិនព្រមទទួល មិនព្រមសង តែងតែគេចវេស ចុងក្រោយគឺខ្ទេចគ្រប់យ៉ាង ដោយសារតែចង់ឈ្នះនេះហើយ ខ្ញុំតំណាងអោយដូនតាខ្មែរ ឈាមខ្មែរ សុំខាមាទោស គ្រប់កន្លែង បើជំពាក់ការសុំទោស ដើម្បីជាតិសាសន៍ សាសនា ទឹកដី ដូនតា សន្តិភាព ពិភពលោកទាំងមូល រស់នៅបានស្ងប់សុខចុងក្រោយ ព្រមដាក់ចុះតាមរូបដូនតាឆ្លាក់ទុក មានតែប្រើម្រាមដៃដប់ នៅចំ���ណ្ដាល ដើរតាមពុទ្ធឱវាទបិតាឥន្ធព្រហ្ម រក្សាសិល៥ មានចិត្តមេត្តា ករុណា មុទិតា និង ឧបិក្ខា អ្នកណាមិនព្រមសង តាមគេចុះ ដើរផ្លូវរៀងៗខ្លួន រស់នៅឋានក៏រៀងខ្លួន ព្រោះព្រះបែងចែកភព ឋាន សំរាប់រស់នៅ មិនចង់អោយជំពាក់កម្មជាមួយអ្នកណាទៀត ។ 

តែសំរាប់ខ្ញុំតំណាងអោយដូនតា សុំសងវិញទាំងអស់ ដើម្បីអាចរំដោះខ្លួនឯង និង ដូនតាបាន មានតែប្រឹងអោយយអស់ពីសមត្ថភាព ព្រោះតែកម្មពៀរមានពិត ព្រះមិនយល់ញាតិឃ្លាតច្បាប់នោះទេ កូនចៅសុំខាមាទោសតំណាង នៅមុខ ម្ឈូស ⚰️ 🩸🙏🏼🙏🏼🙏🏼🤍🇰🇭🌏🕊។

✨អរគុណដូនតា មាតាបិតា ទាំងបីឋាន ដែលតែងតែបង្ហាញ បំភ្លឺផ្លូវកូន 🙏🏼🙏🏼🙏🏼👵🏻👴🏻👸🏻🤴🏻👩🏻‍🦲🧑🏻‍🦲👨🏻‍🦲🌷🌈☀️🌻🌎🕊។

តួនាទីខ្ញុំជាកូនខ្មែរម្នាក់នេះប្រឹងដោះផ្លូវក្នុង ចំណែកផ្លូវក្រៅ គឺ កការរួមសាមគ្គីគ្នា កសាងខ្លួនឡើងវិញ 🤝💪🏼🇰🇭🤍⛅️។

ដឹងថាចំលើយចេញមកពីឬសគល់ កម្មខ្លាំង រឿងដាក់ទោសប្រហារជីវិតនេះហើយ ……ប្រើ បញ្ជាតាមកំហឹង ទំរាំតែដឹងការពិត ស្លាប់បាត់ទៅហើយ កុំអោយមានវិប្បដិសារីជាប់កម្មទៀត ជីវិតមនុស្ស មិនអាចប្រោសឡើងបិញបានទេ ត្រូវចាំយើងជាមនុស្សកើតនៅឋាន កិលេស ឋានវង្វេង ដូចតែគ្នា ផ្លូវតែមួយទេ  ។

យើងជាកូនចៅជាអ្នកកែប្រែប្រវត្តិសាស្ត្រ សារជាថ្មី ឡើងវិញ កុំអោយជាប់កម្ម ត ជាតិទៀត កុំជឿលើមារសត្រូវផ្ចាញ់គ្រប់ទិស ជឿលើភ្នែកយើង មើលរូបដូនតា ឆ្លាក់ទុក ចង់អោយយើងជួយដោះកម្ម ដោះប្រាស្នាអោយ ទំលាក់អសវុធចុះ លើកដៃប្រណម លិតជង្គង់ចុះ យកព្រះដាក់លើព្រះកេស ជឿជាក់លើព្រះ លើសេចក្ដីល្អរបស់ខ្លួន សុំខាមាទោស រក្សាសិល សមាធិ រំងាប់កិលេសដែលលើស គ្រប់គ្រងចិត្តខ្លួនឯងបាន គឺ ឈ្នះចុងក្រោយហើយ រកព្រហ្មវិហារធម៌ទាំងបួនត្រលប់មកវិញ សច្ចះ ទៀងត្រង់ ទើបរស់នៅបានសុខទាំងអស់គ្នា មិនក្បត់ មិនច្រណែន កាប់សំលាប់បំផ្លាញគ្នា ជាតិសាសន៍ ពូជពង្សខ្លួនឯង តទៅទៀត ។

Comments