ធ្វើបុណ្យទាន់ខែភ្លឺ

S
skymoon

 

ធ្វើបុណ្យនឹងព្រះទាន់ខែភ្លឺ ត្រចៀកនៅឮមាត់ហូបបាន

កាយនៅកំរើកសព្វអង្គប្រាណ ភ្នែកភ្លឺសព្វឋានឃើញទិដ្ឋភាព។

ធ្វើបុណ្យទាន់នៅក្រពះឃ្លាន ទោះបីក្រមានបុណ្យតូចទាប

ធ្វើទានសាងល្អដោយសុភាព ផលសងដរាបគឺក្តីសុខ។

ធ្វើបុណ្យជាមួយនឹងសាច់ញាតិ បាចារ្យថែមទៀតទើបខ្ពស់មុខ

ម៉ែសប្បាយចិត្តពុកបានសុខ ផលល្អទៅមុខមិនចេះខ្វះ។

ខំធ្វើបុណ្យផង រកថែមទៀត ឆ្លៀតអើយប្រឹងឆ្លៀតល្អខ្លាំងណាស់ ខំរៀនបំពេញភាពក្រឡះ ពង្សផៅល្អល្អះពូជអ្នកជា។

Comments