ពេលយើងពិបាក ហើយបានស្ថិតនៅក្នុងរង្វង់ដៃ មនុស្សដែលយើងស្រលាញ់ មនុស្សដែលយើងទុកចិត្ត មនុស្សដែលយល់ពីយើង វាពិតជារឿងល្អខ្លាំងណាស់។ ទោះបីគេមិនអាចឈឺជំនួសយើង ឬ ឈឺឱ្យដូចយើងកំពុងឈឺ តែហោចណាស់ ក៏យើង និង គេ បានឆ្លងពេលវេលាឈឺចាប់ទៅជាមួយគ្នា សោតឯគេក៏មិនដែលទៅចោលយើង ពេលយើងប្រឈមនឹងបញ្ហាធំៗក្នុងជីវិត។
តែបើពេលយើងពិបាក ហើយមានត្រឹមតែយើងម្នាក់ យើងត្រូវចេះលួងលោមខ្លួនឯង។ ដោយការនិយាយជាមួយខ្លួនឯងនូវប្រយោគណាមួយ ដែលយើងតែប្រើ ពេលយើងអស់កម្លាំងចិត្តនឹងស៊ូ! បើមិនចង់ឱបខ្លួនឯងព្រោះយល់ថា វាគួរឱ្យអាណិតខ្លួនពេក ក៏សូមអង្គុយចុះ សម្លឹងទៅផ្ទាំងកញ្ចក់ ហើយញញឹម ទោះស្នាមញញឹមដាមដោយទឹកភ្នែកនឹងខ្វះនូវភាពជឿជាក់យ៉ាងណា ក៏សូមផ្ដល់ឱកាសឱ្យខ្លួនឯងបានក្រោកឡើងដើម្បីញញឹមជាថ្មី។
រឿងរ៉ាវអាក្រក់ៗក៏នឹងកន្លងទៅ នៅវេលាណាមួយជាមិនខាន សូមអត់ធ្មត់ចំពោះជីវិតនេះឱ្យច្រើនតាមដែលអាចធ្វើទៅបាន។

