ហ្គេមផែនដី

S
skymoon

 

ពិភពលោកជួបរឿងបែបនេះដូចទុកពេលអោយរៀនមើលបណ្ដើរ កាត់ក្ដីលាងជម្រះបណ្ដើរ   បង្រៀនមនុស្សអោយមើលឃើញជាក់ស្ដែង ពីការដើរផ្លូវខុសកន្លងមក ដើម្បីអោយស្វែងយល់យកទៅគិត សារជាថ្មី ដូចឃាតកម្ម តារាស្រីថៃ ឃើញរូបភាពបើកបង្ហាញគ្រប់ទិសហើយ ខ្លាចខូចមុខមាត់អ្នកនៅពីក្រោយ ប៉ះពាល់ នេះហើយដែលបាបកម្ម របស់មនុស្សលោក គិតតែកិត្តិយសខ្លួនឯងធំ ចុះជីវិតមនុស្សអ្នកតូចទាបនេះ មិនស្មើសំរាមក្នុងកែវភ្នែកមែន ? គិតថាមនុស្សស្លាប់បាត់ទៅហើយ គិតបែបនេះទើបមនុស្សខុសអាក្រក់ភ្លេចខ្លួន បានចិត្តសាងខុសបន្តរហូត កើតមកមានជីវិតដូចគ្នាសោះ ក៏មានតំលៃតែអ្នកធំៗ អ្នកតូចៗស្លាប់ដូចខ្មោចឆ្កែមែន ? តែសត្វក៏ត្រូវរកយុត្តិធម៌អោយដែរ ព្រោះសុទ្ធតែមានជីវិត ព្រោះគេកើតមក មិនបានអោយយើងហូបទេ។ យើងហូបត្រី សាច់ណា ដែលព្រមចិញ្ចឹមយើងទៅ សត្វមិនគួរហូប យើងមិនត្រូវហូបទេ យូរៗទៅ ជាងយក្សទៅទៀត គិតតែពីក្លែម អោយតែបានប្លែកថ្មី ប៉ូវ បំប៉នថែមរហូត ….…។

ធ្លាប់ខ្លួនបែបនេះរហូតមក គិតថាជារឿងធម្មតាហើយ អោយតែមានលុយ មានអំនាចធ្វើអ្វីក៏បាន រៀនតាមគ្នា ទុកជាគំរូមិនល្អ ដាក់ទោសតែអ្នកក្រ តូចទាប ដល់ខ្លួនកាន់ខាងច្បាប់ អត់ដឹងពីតួនាទី មានទំនួលខុសត្រូវ អត់ហ៊ានកាត់ទោស កាត់ក្ដីខ្លួនឯង និង គ្រួសារ កូនចៅ បក្សពួក ហើយថាយុត្តិធម៌រហូត។ហើយបើយើងខ្លាចខ្មាស់គេ យើងប្រព្រឹត្ត យើងសាងអាក្រក់ធ្វើបាបគេធ្វើអ្វី ? ខួបខិតលោភលន់ពុករលួយសុីសំណូក ខុសត្រូវ ស ខ្មៅ នៅលើបរបូរមាត់យើងអ្នករៀបចំទាំងអស់ យកតែអំនាចគៀប ហើយលុយបិទមាត់ ធ្វើបែបនេះ រហូតមកហើយ ទើបពិភពលោកត្រូវខ្ទេច គោរពព្រះធ្វើអ្វី ?បើរកយុត្តិធម៌ ព្រហ្មវិហារធម៌មិនឃើញផង ព្រះបង្រៀនអោយយើងចេះកែប្រែ កុំសាងខុសដ៏ដែរៗ បើយើងខ្លាចខ្មាស់គេ ខ្លាចបាបកុំសាង ចេះរាងចាល ចេះទទួលស្គាល់កំហុស ហ៊ានសាងហ៊ានទទួលទៅ ។ទាំងឃើញកម្មពៀរ ព្រះកាត់ក្ដីមកដល់ហើយ នៅតែមិនជឿទៀត ថាបាបកម្ម កំពុងតែរត់មកដល់បណ្ដើរៗហើយ អត់ចង់សងកម្មគេខ្លះ ក៏រាងធូរស្រាលដែរ ។

ចាញ់អាត្មាខ្លួនឯងចុងក្រោយ ចេះស្រលាញ់កិត្តិយសដែរ ស្មានតែអត់ទេ ? ដឹងថាកិត្តិយសសំខាន់ដែរ ហើយចេះខ្លាចជាប់ទោស ចឹងយើងកុំធ្វើបាបគេ កុំអាងអាវក្រោះ បើយើងជាមនុស្សល្អ ហើយម៉េចបានចេះតែកាយកប់ ត្រលប់ត្រលិនរហូត បើស្រលាញ់កិត្តិយសពិតមែនដឹងថាសំខាន់ខ្លាំងណាស់ សំរាប់ខ្លួនឯង គ្រួសារ និង ដូនតា បើចេះគិតចេះខ្លាច ទើបព្រះទូរន្មាន ក៏មិនខំប្រឹងសាងល្អ ពិតប្រាកដទៅ  ?គេគោរពស្រលាញ់ ចេញពីបេះដូងពិតប្រាកដ។

ចេះស្រលាញ់កិត្តិយស ខ្លាចខូចមុខមាត់ ស្ថាបណ្ធ័ ប្រពន្ធ័ច្បាប់តុលាការ ច្បាប់ប្រទេស ត្រូវបង្រៀនអោយកែប្រែខ្លួនទាំងអស់គ្នា មិនយល់ញាតិឃ្លាតច្បាប់ ទើបមានយុត្តិធម៌ពិត  ទើបល្អ រស់នៅមានសុវត្ថិភាព បានសុខទាំងអស់គ្នា មិនមានអ្នករងអំពើអយុត្តិធម៌ ចេះបរយត្ន័ប្រយែងខ្លួនមុនធ្វើអ្វីចេះគិត ។

យើងសុទ្ធតែអ្នកកាន់ រៀនខាងច្បាប់ យកមកទ្រាប់អង្គុយ មិនធ្វើខ្លួនអោយសមនិង ឋានះបុណ្យសក្តិដ៏ខ្ពង់ខ្ពស់ ប្រឹងរៀនសុទ្ធតែក្រៅប្រទេសអ្នកច្បាប់ បានសញ្ញាបត្រ័ សញ្ញាឃើញ បណ្ឌិត សាស្ត្រាចារ្យ ចុងក្រោយ លក់ឧត្តមគតិ ដើម្បីលុយដ៏ដែរ ទៅរៀនខាងច្បាប់ធ្វើអ្វី ? ម៉េចបានធ្វើចារឹកដូចអ្នកអត់បានចូលសាលា ចិត្តសាហាវព្រៃផ្សៃ? ធ្វើដាក់តែអ្នកតូចទាប អត់មានអ្វី តដៃ ហើយម៉េចបានចូលចិត្តតែប្រើអំនាច និង ទ្រព្យសម្បត្តិ ធ្វើបាបគេរហូតចឹង?  មិនចេះដឹងកំហុស ថាចង់កែប្រែខ្លះទេ ? សាងដដែលៗពេកហើយ តើគេឈឺចាប់យ៉ាងណា? កម្មពៀរមានពិត ពេលប៉ះលើខ្លួនវិញ គង់ដឹងពីការឈឺចាប់នេះហើយ ។ មកពីមនុស្សលោកដាច់សិលអស់ហើយ ទើបព្រះចក្រវាឡមកបើកបង្ហាញ បង្រៀនអោយឃើញ សារឡើងវិញ ចាំមើលរកបានយុត្តិធម៌ពិតទេ ? តើកូនចៅណាខ្លះដើរតាមផ្លូវព្រះ ចុងក្រោយ ….។

សូមសួរសំណួរមួយថា បើរឿងករណីបែបនេះប៉ះលើគ្រួសារ កូនចៅអ្នកធំៗ ដូចគ្នា តើមានអារម្មណ៍យ៉ាងណា ? ចេះឈឺចាប់ទេ ?  រឺ ក៏ ចេះឈឺតែសាច់ឈាមខ្លួនឯង ? យុត្តិធម៌ត្រូវប្ដូរជាមួយប្រាក់រហូតមែនទេ?  ចឹងបង្កើតច្បាប់ បង្កើតគុកធ្វើអ្វី ? ឬច្បាប់ ឬ គុក ដាក់ទោសបានតែអ្នកក្រ ? អ្នកគ្មានបុណ្យសក្តិ អ្នកគ្មានលុយ តើមានយុត្តិធម៌ពិតទេ នៅឋានមួយនេះ ? ខ្ញុំចង់សួរព្រះអ្នកបង្កើតលោក នេះជាសំនួរ ក្នុងនាមមនុស្សម្នាក់កើតមកកាន់សាសនាព្រះពុទ្ធ ដូចគ្នា ។

ហើយបង្រៀនអោយរៀនមើលរឿងសង្គ្រាមកើតឡើងដោយសារអ្វី ? ការលោភលន់ ចង់បាន មិនចេះគ្រប់ ចង់បានអំនាច ចង់ពង្រឹង ពង្រីក បង្កើន គ្របដណ្ដប់ គៀបសង្កត់ នៅពីលើ ចង់បានពីគេនេះហើយ សម័យកាលមានគ្រប់សព្វបែបយ៉ាងអស់ហើយ លុយក៏ច្រើន នៅតែមានមហិច្ឆតា មិនចេះស្កប់ ចង់ឈ្នះដោយការ សំលាប់ជីវិតមនុស្ស ឈាមដាប បែកបាក់គ្រួសារ មនុស្សធ្លាប់តែរស់នៅអោបឪពុកម្ដាយ ឥលូវឃើញតែឈាម បំផ្លាញគ្រប់យ៉ាងដោយសារតែសង្គ្រាម ។ ពិភពលោកកំពុងតែក្រ ជួបការលំបាក ឈឺស្លាប់មិនទាន់ដោះស្រាយចេញផង នៅសាងកំហុសដ៏ធំបានទៀត ។

ទាំងខ្លួនឯងក៏មានក្រុមគ្រួសារ មនុស្សតែអោយអំនាចបិសាចគ្រប់គ្រងបានហើយ គឺបែបនេះ គ្មានធម៌មេត្តាក្នុងខ្លួនទេ អោយតែអាចពង្រឹងអំនាចបាន សំងំលាក់ពុត តែងតែអាង អាវក្រោះនេះហើយលុយ….ទើបប្រឹងបូម ជីកគាស់កាយឥតឈប់  បាត់បង់ច្បាស់ការ  បង្កើតច្បាប់ព្រៃ គ្មានខ្វល់អ្នកណាស្លាប់រស់ ….។ ដូចព្រះព្រមាន និង បង្រៀន ហើយដាស់សតិ មេដឹកនាំពិភពលោក អោយមើល ក្រែងមានទង្វើរបែបនេះ នៅក្នុងខ្លួនគ្រប់គ្នា បន្តទៅទៀត បើអាចដកខ្លួនចេញវិញទាន់ ទុកជាបទពិសោធន៍ រៀនមើលសម័យកាលនេះផង មើលអាវុធ គីមីបំផ្លាញលោក មុនស្លាប់តែសាយភាយ ក៏វេទនាដែរ សុទ្ធតែសំងំយកពិស បាត់ព្រំវិហារធម៌ពីក្នុងខ្លួនអស់ ព្រះបង្រៀនដាក់អោយមើលទូរទាំងពិភពលោក ….។

ចាញ់ហ្គេមផែនដីនេះ ខំប្រឹងពេញមួយជីវិត ចុងក្រោយត្រូវដេកស្លាប់ដោយគ្រាន់តែដឹងចំនួនទឹកលុយ ដែលមានរៀងៗខ្លួន  ហូបបាយតែបីពេល ស្គាល់គ្រប់មុខអស់ហើយ មិនដឹងថាចង់បានអ្វីទៀត ឡាន កប៉ាល់ហោះ អាហារឆ្ងាញ់ៗហូបឡើងលើសត្រូវចូលពេទ្យកាត់បន្ថយវិញ  ផ្ទះក៏មាននៅ  អ្វីដែលជាក្ដីស្រម៉ៃ តស៊ូ ចង់មានចង់បាន គឺថាមានគ្រប់មុខអស់ហើយ អ្នកខ្លះកើតមកមួយ��ាតិមិនបានកាន់លុយ១០០ដុល្លាផង ចុងក្រោយនៅតែចង់បានមិនចេះគ្រប់ ដែលគេកើតមកសុំតែរស់នៅមានសេរីភាព សុំត្រឹមមួយរស់ ក៏មិនដោះលែង មិនអោយគេទៅបានសុខ ចង់អោយគេធ្វើជាទាសកររហូត ចុះឡើងៗចង់បានសោះ ចង់អោយគេចេញទៅដៃទរទេវេទនា បានអស់ចិត្ត គេហៅថាជាកំហឹង ចងគុំនុំ សងសឹក  …។

ប្រាប់ថាមហិច្ឆតាមនុស្សគ្មានព្រំដែនកំណត់ទេ ដោយសារតែកិលេស ការច្រណែន ការលោភលន់មិនចេះគ្រប់ មានហើយចង់មានទៀត ប្រឹងបូមលុយ ដោយសារតែចង់ការពារអំនាច សួរថា បើគ្រាន់តែចង់ធ្វើធំរហូត មានលុយច្រើន សំរាប់ខ្លួនឯង ហើយអ្នកណាស្លាប់រស់ក៏មិនគិត មិនខ្វល់ តើត្រឹមត្រូវដែលទេ ?  យើងខុសទេ ? យើងជាមនុស្សល្អទេ? ដែលស្រលាញ់បុណ្យសក្តិអំនាច លុយ ជាងសេចក្ដីល្អ ដែលព្រះបានទូន្មាន អោយសាងល្អៗៗៗៗៗៗ គោរពព្រះក្លែងក្លាយ កើតមកគង់តែស្លាប់ ហើយគ្មានយកអ្វីទៅតាមបាន ក្រៅពីបុណ្យ បាប សុខចិត្តយកបាបទៅជាមួយវិញ  រាល់ថ្ងៃខ្ញុំអាណិតជាងគេគឺព្រះ ព្រោះកូនចៅដែលទ្រង់ទុកចិត្តបំផុតអោយពរចុះមក គោរពទ្រង់ក្លែងក្លាយ ក្បត់ទឹកចិត្តព្រះសាហាវខ្លាំងណាស់ ។

ដែលយើងចង់អោយគេក្រ វេទនា ជាទាសករយើង អោយគ្មានចំណេះដឹងអោយល្ងិតល្ងង់ សាបព្រួស អោយវង្វេងទាំងអស់គ្នា យកអ្វីដែលមិនល្អអោយគ្រប់ទិស  ដើម្បីយើងស្រួលគ្រប់គ្រងគេ ចុះបើគេវេទនាស្លាប់អស់ តើយើងរស់នៅលើអំនាចបុណ្យសក្តិ និង ទ្រព្យសម្បត្តិម្នាក់ឯងកើតទេ ? ហើយចុះបើគេស្លាប់អស់ យើងរស់នៅក៏អត់បានផែនដីត្រូវដល់អាយុកាលរលាយទៅវិញ ដោយសារតែយើងបំផ្លាញធម្មជាតិ សួរថាយើងខំសាងអាក្រក់ ចុងក្រោយរលាយអស់ទៅវិញដ៏ដែរ មកកាន់ផែនដីមួយនេះ ស្ពាយឈ្មោះជាបិសាច ផ្ចាញ់ជាមួយព្រះដែលបង្កើតខ្លួនមកអោយមានជីវិត ឃើញពន្លឺថ្ងៃ តើយើងសងគុណផែនដីបែបនេះមែនទេ?។ តើដូនតា ឪពុក ម្ដាយ កូនចៅ ដែលខ្លួនបង្កើតឡើង យកមុខទៅទុកនៅឯណា? ចៅខ្ញុំ កូនខ្ញុំ ឪពុកខ្ញុំ ជីតាខ្ញុំ ជាឃាតករ បំផ្លាញផែនដី បំផ្លាញមនុស្សជាតិ សត្វលោកជារួម ដែលគេកំពុងតែមានជីវិត រស់នៅស្រស់បំព្រង ត្រូវការស្ងប់សុខ ស្ងៀមស្ងាត់ ចង់រស់នៅបានសុខ មុនពេលត្រលប់ទៅវិញ ។

ឃើញមនុស្សកំពុងតែអត់ឃ្លាន ឈឺគ្មានប្រាក់ព្យាបាល ស្លាប់ដោយវេទនា ទៅបណ្ដើរៗហើយ អត់ប្រឹងចាប់ដៃគ្នា ស្វែងរកដំណោះស្រាយ យកប្រាក់មកជួយសង្គ្រោះ មានតែបន្ថែមអោយពិភពលោកវេទនា ចំណាយរឿងអាវុធ គ្រាប់ ផែនដីជិតរលាយកាន់តែក្ដៅទៅ ៗ មិននាំគ្នាទប់ស្កាត់ ព្យាបាល យកលុយទៅបំផ្លាញ ឈ្លោះគ្នា បំផ្លាញគ្នា ប៉ះពាល់ជារួម ។ ចឹងក៏ល្អដែរ ស្លាប់លឿនៗ បើគិតទៅ ក៏ប្រសើរជាងរស់នៅដូចស្លាប់ ដែលអ៊ុយក្រែន ចង់ដើរចេញ ដោយសារតែមានហេតុផលហើយ មនុស្សយើងបើរស់ស្រួល សំបូរសប្បាយ មានហូបគ្រប់គ្រាន់ស្រួល មានសេរីភាពមានបាន ស្មើភាពគ្នាមិនលំអៀង យុត្តិធម៌ គ្មានអ្នកណាដើរចេញ សុខចិត្តស្លាប់នោះទេ  បើល្អ ហើយស្រួល គ្មានអ្នកណាបែកចេញពីជនជាតិខ្លួនឯងតែមួយទេ ហើយក៏គ្មានអ្នកណាចាក់រុក អូសទាញបានដែរ ។ រវាងកុម្មុយនីស និងសេរី នេះហើយ ច្បាប់ព្រះ ច្បាប់ស្រុក ជាមួយច្បាប់ព្រៃ ចូលចិត្តអាងអំនាចគៀបសង្កត់គេ ព្រោះព្រះចេះដោះលែង បិសាចមិនអាចដោះលែងអោយបានសុខរស់ស្រួលនោះទេ ឃើញវេទនាទើបអស់ចិត្ត។

កម្មដល់អ្វីក៏ចេញដែរ មានទាំងអ្នកបាញ់ច្រលំ ទើបមិនអោយផលិត កាន់ ទិញ មានអាវុធគឺបែបនេះ ? តែងអាង ចង់សាក ច្រលំ រាលគៃ ពេលមានកំហឹង ទាញចេញមកហើយ ……។ មកពីមនុស្សលោកអ្នកតូចទាប មិនអាចធ្វើអ្វីអ្នកមានអំនាចដែលបាន ពរពីព្រះធំៗ ចុះមកបំពេញបុណ្យ ដើម្បីរួមគ្នាកសាង ចុងក្រោយវង្វេង ទើបព្រះចក្រវាឡយាងចុះ កាត់ក្ដីជារួម ចាំមើលចុងក្រោយគេចទៅណារួច ? ជាមួយច្បាប់ព្រចក្រវាឡ ច្បាប់ផែនដី ច្បាប់នៃព្រះធម្មជាតិ …. ។

ត្រូវដឹងថាអាវុធជាតិផ្ទុះ និងសារជាតិគីមី តែយើងគ្រប់គ្រងមិនបានល្អ ផ្ទុះឆេះ ធ្លាយ ដោយយថាហេតុ គឺគ្រោះថ្នាក់ធំហើយ ដែលចិញ្ចឹមបិសាចទុកការពារខ្លួន ចុងក្រោយ សំលាប់ខ្លួនឯងវិញ  ចុងក្រោយមានតែគ្រោះ មហន្តរាយ ជាមិនខាន ។

មើលទឹកដីខ្មែរជាគំរូ អត់មានផលិតគីមីទុក កួចកានុងចុះ មានតែរូបព្រះ អត់មាននាំទុក្ខដាក់ខ្លួន ច្រលំរាលគៃ ភ្លាត់ស្នៀត …។ រួចខ្លួនទោសបំផ្លាញពីរនេះចេញ តែនៅតែខុសមានទោសរឿង ។ 

សរុបទៅម្យ៉ាងម្នាក់ ទៅតាម ទោសធ្ងន់ ស្រាល ប៉ះពាល់តិចច្រើន តាមការថ្លឹង ទើបកាត់ក្ដីជារួម ចាំមើលលទ្ធផលចុងក្រោយ បើថាព្រះមិនបានផ្ដល់ឱកាសអោយទៅ  អ្នកណាក៏សាងអាក្រក់ដល់ថ្ងៃស្លាប់ដែរ តែបើព្រះប្រោស ផ្ដល់ឱកាសអោយកែប្រែខ្លួន សងគេបាន រឿងអ្វីយើងមិនសង ? បើព្រះចុះមកដល់កាត់ក្ដី ទៅអស់តែម្ដង ក៏មិនថា បង្រៀនបណ្ដើរ ដាស់សតិអោយមើលបណ្ដើរ ទៅជាបន្តបន្ទាប់ មនុស្សយើងតែនៅមានដង្ហើម មានជីវិត រឿងអ្វីក៏អាចកែប្រែបានដែរ ដូចព្រះអរហន្ត ប្ដូរពីខ្មៅ ទៅ ស ភ្លាមៗ លឿនៗ ចុងក្រោយបានពន្លឺពណ៌មាស  ។

មិនដឹងថាចង់សប្បាយដល់ពេលណាទៀត ឃើញតែទុក្ខសោក រាល់ថ្ងៃហើយ អត់ចេះគិតសោះ ។ កាន់សាសនាព្រះពុទ្ធតាមណា ? បើមានតែអំពើរអយុត្តិធម៌ ? ទើបទទួលកម្មបែបនេះ ។

Comments