អ្នកតូចនិងអ្នកធំ

S
skymoon

សុភាសិតខ្មែរ « ពាក្យពិតនៅមាត់អ្នកតូចស្តី  មិនស្មើមន្រ្តីនិយាយលេង  ធម៌អាថ៏ទេសនាមិនស្មើភ្លេង  គេច្រើនវង្វេងចូលចិត្តជាង » ៖

អ្នកតូច គឺប្រៀបទៅនិងអ្នកស្រែចំការ ប្រជាជនសាមញ្ញដែលគ្មានបុណ្យសក្គ័ អ្នកអស់ទាំងនេះទោះបីជាពួកគាត់ខំនិយាយរឿងពិតអ្វីក៏គេមិនសូវចាប់អារម្មណ៏យកត្រចៀកស្តាប់ដែរ ព្រោះពួកគាត់គ្មានឥទ្ឋិពល គ្មានអំណាច ។ ចំពោះមន្រ្តីថ្នាក់ធំវិញ ទោះបីជាគេនិយាយលេង ក៏សំដីគេមានតម្លៃដែរ អ្នកក្រោមបង្គាប់យកចិត្តទុកដាក់ បន្ទរហៃអើជាហូហែ ។ ចំនែកឯធម៌អាថ៏ទេសនា គឺជាការទូន្មានអប់រំ វាមិនសូវពិរោះ ដូចស្តាប់ភ្លេងនោះឡើយ ម្លោះហើយគេចំណាយពេលស្តាប់ភ្លេងជាងទៅស្តាប់លោកទេសនា។

Comments