ការពិតរបស់មនុស្សស្រី

S
skymoon

មនុស្សប្រុសជាច្រើនងាយនឹងលង់លើរូបសម្រស់មនុស្សស្រីដែលស្អាតពេលពួកគេបានឃើញជាលើកដំបូង។ ប៉ុន្តែមានមនុស្សប្រុសមិនច្រើនទេដែលធ្វើឲ្យមនុស្សស្រីធម្មតាម្នាក់ក្លាយទៅជាមនុស្សស្រីអស្ចារ្យ ហើយធ្វើឱ្យស្ត្រីជាច្រើនផ្សេងទៀតលួចច្រណែននឹងភ័ព្វវាសនារបស់នាង។ 

មនុស្សស្រីដែលស្អាត អាចរៀបការជាមួយបុរសមានទ្រព្យម្នាក់ជារឿងដែលគេគិតថានាងមានសំណាងខ្ពស់ តែមនុស្សស្រីដែលមានសំណាងជាងគេគឺនាងមានស្នាមញញឹមរាល់ថ្ងៃបើទោះជាគ្មានគ្រឿងលំអច្រើនក៏ដោយ។ ជាបុរសម្នាក់ បើមិនអាចធ្វើឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់មានស្នាមញញឹម នោះវាក៏មានន័យថាយើងក្លាយជាចំណែកនៅក្នុងក្ដីឈឺចាប់របស់នាងហើយ។ 

Comments