បុព្វបុរសយើងលោកមានវិជ្ជាផ្នែកតារាស្រ្តខ្ពស់ រាល់សំណង់សាសនាទាំងអស់ក្រៅពីផ្នែកសិល្បៈនិងស្ថាបត្យកម្មដ៏វិចិត្រគឺមានបញ្ចូលផ្នែកតារាស្រ្តមួយទៀត ។ បាតុភូតថ្ងៃរះចំកំពូលអង្គរមិនមែនកើតឡើងដោយចៃដនទេ។ ក្នុងមួយឆ្នាំគឺមានពីរដង គឺក្នុងខែមីនានិងខែកញ្ញា ជាទៀងទាត់ចំថ្ងៃទី២១និង២២ ។ បងប្អូនណាមិនដែលឃើញអាចទៅរងចាំមើលនៅម៉ោង6ព្រឹក។

