យកព្រះធម៌ជាមិត្ត

S
skymoon

អ្នកដែលមានវិបត្តិផ្លូវចិត្ត ឬ មានរឿងហ្មងសៅ ជួបការបរាជ័យ មិនសមបំណង មិនសប្បាយចិត្ត ឈឺចាប់ 🥺😢💔 ឬ  គេងមិនលក់ កុំជ្រើសរើសមិត្តមួយនេះ 🙅🏻‍♀️🙅🏻🙅🏻‍♂️ ❌🍺🍻🍷🥃  យកមិត្តព្រះធម៌សូត្រ ហើយនឹកអាណិតខ្លួនឯង ឈប់ធ្វើបានខ្លួនឯងទៀត រៀនគិតសារជាថ្មី ពីផ្លូវជីវិត ដែលមនុស្សយើងដើរ ត្រូវឆ្លងកាត់ ឧបស័គ្គ ព្យុះភ្លៀង ភ្លក់រសជាតិជីវិត ផ្អែម ប្រៃ ល្វីង ជូរ ចត់ បែបណាខ្លះ ? កម្មសត្វលោកកើតមកនៅឋានមួយនេះ មិនមែនមានតែយើងជួបទេ គឺគ្រប់គ្នា ទាំងអស់ ហើយដែលយើងជួបដ៏ដែរៗ គឺមិនខុសពីគ្នាទេ ឈឺហើយមិនចាំ តែរឿងស្នេហា គ្រួសារ សង្គម ទៅតាមសម័យកាលនីមួយៗ មកពីយើងមិនចេះរកវិធីដោះស្រាយ ចេះតែចងរឹតបន្ថែម 🧶🪢 ការលាក់បាំងខ្ចប់ទុករហូត បៀមក្នុងដើមទ្រូង មិនចេះខ្ជាក់បោះចោល ហើយកុំយកមកដាក់បន្ថែមទៀត ។

ដឹងថាខ្ញុំអាចឆ្លងផុត រឿងរ៉ាវជាច្រើន ដោយសារតែខ្ញុំបានជ្រើសរើសធម៌ និង ព្រះ សំរាប់អប់រំ ព្យាបាលចិត្តខ្ញុំដែលរបួស ហើយជំរើសបន្ត គឺ គ្រួសារ អត់យកមិត្តខាងក្រៅមកជួយដោះស្រាយនោះទេ មានតែក្រុមគ្រួសារ វាជាជម្រើសទីមួយ ដែលយើងរាងទុកចិត្តជាងគេ ដឹងពីសុខទុក្ខគ្នា នៅសង្គមបច្ចុប្បន្ននេះ ព្រោះតែបាត់សិលទាន ធម៌ អស់ហើយ ដាច់ទៅអស់បណ្ដើរៗ នៅសេសសល់ មិត្តស្លាប់រស់ល្អពិតតិចខ្លាំងណាស់ ….។ មនុស្សយើងកើតមកគ្មានអ្នកណាសមប្រកបជ្រើសរើសផ្លូវដើរ ជ្រើសរើសអនាគតត្រូវទាំងអស់នោះទេ អ្នកដែល គិតត្រូវ ធ្វើត្រូវ និយាយត្រូវ ទាំងអស់មានតែព្រះត្រាស់ដឹង ចេញផុតពីឋានកិលេសនេះបាន។ យើងនៅជាប់ចំណងជាច្រើន តែងមានការ ភ្លាំងភ្លាត់ គិតខ្លីលឿនៗ មិនបានពិចារណា វែងឆ្ងាយ ធ្វើម៉េចអោយឆាប់មាន ឆាប់បានផល ចាញ់បោកគេដោយសារតែ ចង់បានរបស់គេ ហើយទន់ចិត្ត ដោយសារតែឆាប់ទុកចិត្ត ពាក្យសំដី គេផ្អែម លួងលោម យើងមើលម៉េចឃើញចិត្តមនុស្ស ? បើទង្វើរ ខុសពីសំដី ទាល់តែបានជួបទើបយើងដឹង ដូចគេបង្រៀនយើងផ្ទាល់ៗ មានតែញញឹមទទួលទៅ គឺមកពីខ្លួនយើង សំរេចចិត្ត វិនិច្ឆ័យលឿនពេក ហើយគិតថាបានចេះមេរៀនមួយថ្មីហើយ ថ្ងៃក្រោយចាប់ផ្ដើមចេះមើល គិតរាងយូរជាងនេះ តែក៏មិនត្រូវគិតអវិជ្ជមានរហូតទុកមុនដែរ យើងខុស ដែលប្រមាថ មើលស្រាលទឹកចិត្តអ្នកផ្សេងៗ ដោយសារតែបរាជ័យម្ដង រផនសង្កេតមើល មានតែពេលវេលា ទើបបញ្ជាក់ ពីការតស៊ូ ការលះបង់ របស់មនុស្សម្នាក់ៗ ទើបរក ទឹកចិត្តឃើញ ។

អ្វីដែលយើងជួប ចាត់ទុកថាជាមេរៀន ជាបទពិសោធន៍នៅក្នុងជីវិត ហើយយើងបង្រៀនខ្លួនឯងអោយចងចាំ 👉🏻🧠 កុំដើរផ្លូវនេះទៀត ត្រូវចេះមើលថែ ស្រលាញ់ខ្លួនឯងអោយបានច្រើន ធ្វើជាម្ចាស់នៃជីវិតខ្លួនឯង កុំអោយអ្នកណាមកធ្វើជាម្ចាស់របស់យើងទាំងមិនសក្តិសម នៅក្រោមយើង កុំអោយក្ដីស្រលាញ់អ្វីមួយ មកបំផ្លាញក្ដីសុខផ្លូវកាយ ផ្លូវចិត្តយើង រៀនកាត់ចិត្ត ហើយរំដោះចេញទៅ អ្នកដែលធ្វើអោយយើង ឈឺហើយឈឺទៀត តែងបានចិត្ត ពេលយើងបានផ្ដល់ឱកាសអោយរហូត កាន់តែបានចិត្ត ត្រូវចេះរកតំលៃ រកយុត្តិធម៌អោយខ្លួនឯង ⚖️ 🕊។

ខ្ញុំនិយាយជាការពិត ពីមុនពេលដែលខ្ញុំមានរឿងមិនសប្បាយចិត្ត គឺខ្ញុំតែងតែរត់ទៅ អសនះព្រះ ហើយអង្គុយមើលមុខព្រះ ទាំងស្រក់ទឹកភ្នែក 🥺😢😭 ហើយរៀបរាប់ពីការឈឺចាប់គ្រប់បែបយ៉ាង អោយអស់ ហើយក៏បានធូរស្រាលចិត្ត ។ ហើយអ្វីដែលជាជំរើសចុងក្រោយ មានតែព្យាយាមសាងល្អ ព្រោះតែងគិតថា សាងល្អប៉ុណ្ណឹងដែរ នៅជួបមិនល្អ  ចុះទម្រាំសាងអាក្រក់ទៀត មិនដឹងជាត្រូវជួបការលំបាក ត្រូវឈឺចាប់យ៉ាងណាទេ? នៅទីបំផុតខ្ញុំអាចយល់ចាក់ធ្លុះពីឋានមួយនេះច្បាស់ដោយខ្លួនឯង មើលឃើញពីកំហុសឆ្គងដែលខ្ញុំបានសាងទាំងអស់ ដោយសារតែខ្ញុំហ៊ានកាន់អសនះមាតា
ពណ៌ ស 🙏🏼🙏🏼🙏🏼🧑🏻‍🦲🤍⚖️🤍 បើខ្ញុំហ៊ានតែមានចិត្តខ្មៅ🖤 មិនល្អ 🤎 កុហក់បោកប្រាស់ ខ្ញុំត្រូវតែទទួលខ្លួនឯងភ្លាមៗ ព្រោះមាតាសច្ចះ ខ្ញុំបង្រៀនខ្លួនឯងរហូត ដល់លែងយកទឹកភ្នែកទៅអោយមាតាទៀត ខ្ញុំតាំងចិត្តថា បើខ្ញុំជួបជាកម្មខ្ញុំសាងមកខ្លួនឯង ត្រូវតែទទួល ដល់ថ្នាក់ខ្ញុំចេះអាណិតព្រះមាតា ថាហេតុអ្វីត្រូវយកទុក្ខសោកដែលយើងបានសាង បានជួបទៅអោយទ្រង់ស្ដាប់រហូតដ៏ដែរៗ ? ខ្ញុំចេះខ្មាស់ទាំងព្រះទៀត ហើយកាន់តែអាណិតព្រះមាតាខ្លាំងឡើងៗ ដោយសារតែមាតាបង្រៀនអោយខ្ញុំស្គាល់ពីខ្លួនឯងអោយច្បាស់ 🤍 ។ ខ្ញុំរកនឹកគិត រាល់ពុទ្ធឱវាទព្រះ ហេតុអ្វីទ្រង់អាចរំដោះខ្លួនចេញពីឋានឈឺចាប់មួយនេះបាន ? រឿងអ្វីថាមនុស្សយើងកើតមកមានខួរក្បាល មានដៃ មានជើង ដោះស្រាយមិនចេញ ? ដ៏រាបណានៅមានដង្ហើមដក នៅមានជីវិត គេអាចផលិតកប៉ាល់ហោះជិះបាន✈️⛅️ ជាមនុស្សដូចគ្នាសោះ ហើយយើងធ្វើតែរឿងឥតប្រយោជន៍ យកទុក្ខមកដាក់ខ្លួន ខ្ញុំសួរខ្លួនឯងថា តើឈឺចាប់ដោយសារតែអ្វី ? ខ្ញុំរកឬសគល់អោយទាល់តែឃើញ ហើយខ្ញុំចុងក្រោយលះកាត់អោយស្អាត លើកតំលៃខ្លួនឯងអោយខ្ពស់ មិនអោយអ្នកណាមួយជាន់ឈ្លី ប្រមាថមើលងាយ បានទៀតទេ ។ 

ខ្ញុំមិនធ្វើរឿងឥតប្រយោជន៍ តទៅទៀត ខ្ញុំចេះស្ដាយនូវពេលវេលាដ៏មានតំលៃ ខ្ញុំរក្សាសិលជិត២០ឆ្នាំមកនេះ គោលបំណងដែលខ្ញុំចង់បាន គឺចំណេះដឹងពិត មិនក្លែងក្លាយ ពីព្រះអ្នកបង្កើតជីវិតសត្វលោកនេះមក ដើម្បីរកឬសគល់អោយឃើញ ទើបរំដោះកម្មខ្លួនឯង និង ដូនតា ជាតិសាសន៍ខ្មែរ ដែលរងកម្ម មានតែការឈឺចាប់ គេប្រមាថមើលងាយរើសអើង….នេះបាន ខ្ញុំមិនចង់បានអ្វីក្រៅពីស្នាមញញឹមពិតប្រាកដ មិនក្លែងក្លាយ ភាពយុត្តិធម៌ សេរីភាព និង សន្តិភាព ស្លាប់ទៅបិទភ្នែកជិត ពេលបានស្គាល់ភពផែនដីមួយនេះ ទុកជាការចងចាំដ៏ល្អមួយ 🌍🕊 ។ ក្នុងការសំរេចចិត្ត តស៊ូដើរផ្លូវមួយនេះ រងការប្រមាថ សើ��ចំអកជាច្រើន រាប់មិនអស់ ព្រោះខ្ញុំគ្មានជម្រើសនោះទេ កើតមកជាស្ត្រីម្នាក់ មានតែលើកម្រាមដៃដប់ 🙏🏼🤍 ទៅគ្រប់ទីកន្លែង ប្រើទឹកចិត្ត បេះដូង ដែលមានឈាម ចេះឈឺ ចាប់ មួយនេះ🥺😢🫀💔🩸ខ្ញុំដើរគ្រប់កន្លែង រកមូលហេតុ ដែលត្រូវរបួស ឈឺដោយសារតែអ្វី ? ដើម្បីព្យាបាល ដាក់ថ្នាំអោយត្រូវ ។

 ការចេះប្រម៉ាណខ្លួន តើយើងមានសមត្ថភាពអ្វី?  ទៅតតាំងជាមួយបិសាច បើយើងនៅក្រោមបិសាច ? ទាល់តែយើងចេះរក្សាសិល ពេលដែលបិសាចរឹតតែសាងអាក្រក់ យើងរឹតតែសាងល្អ ដើរផ្លូវផ្ទុយគ្នា # បើទោះជាត្រូវស្លាប់ ក៏យើងអស់ចិត្ត មិនបានសាងកំហុសដាក់អ្នកណា មិនបំផ្លាញអ្នកណា អោយតែជាអំពើរបាប ខ្ញុំព្យាយាមដកខ្លួនចេញ មិនហ៊ានប៉ះ ខ្ញុំខ្លាចបាបកម្មខ្លាំងណាស់ ដូចដែលនិយាយចឹង បើខ្ញុំសាងត្រូវតែទទួលភ្លាមៗ មុនគេ ការរក្សាគឺពិបាកមុន តែល្អសំរាប់ជីវិតយើងចុងក្រោយ ដែលឆាកជីវិតមនុស្សយើង ត្រូវជួប គឺ ទីបញ្ចប់នេះហើយ តើឆ្លងផុតទេ ? ឈ្នះចាញ់ពិតប្រាកដ រវាងតួឯក និង តួឈ្នានីស ច្រណែន ដណ្ដើមគេ តើលទ្ធផល ក្លាយទៅជាយ៉ាងណា ? តើមានយុត្តិធម៌ពិតទេ ? ខ្ញុំក៏ចង់ដឹងចំលើយដែរ ។

ដើម្បីហែលឆ្លងអោយដល់កោះ ដល់ត្រើយ 🏞🏡🌊🏊🏻‍♀️🏊🏻🏊🏻‍♂️ទាល់តេយើងកុំរុញគេ ច្រានគេ ដើម្បីភាពជោគជ័យរបស់យើងពេលបានដល់គោលដៅ ប្រឹងដោយសមត្ថភាពខ្លួនឯង មិនបានប្រើល្បិចកល ក្បត់ ឬ ចាក់អ្នកណាក្រោយខ្នង 👤🔪🩸 យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ សច្ចះយុត្តិធម៌ រៀនទទួលស្គាល់ការពិត ពីសមត្ថភាពយើង បានប៉ុណ្ណា យកប៉ុណ្ណឹង អ្វីដែលសំខាន់ មិនក្បត់ឧត្តមគតិខ្លួនឯង ដើរផ្លូវកណ្ដាល ខុសថាខុស ត្រូវថាត្រូវ ទោះគេមិនចូលចិត្តការនិយាយត្រង់ គេស្អប់ពេលនេះ តែគេប្រាកដជាយល់ពេលក្រោយ ព្រោះតែយើងចង់អោយគេល្អ ដឹងខុសត្រូវ មើលពីអត្តចារឹក ទង្វើរយើងសាងខុសឆ្គងកន្លងមកដោយមិនដឹងខ្លួន មិនចង់បានប្រយោជន៍ ហើយសរសើរលើកជើង ទះដៃ ខុសពីការពិត ធ្វើអោយមនុស្សយើងរឹតតែខុសបន្ត កាន់តែកើនឡើងជណ្ដើរនៃកម្ម  🧗🏻‍♀️🪜🚶🏻‍♂️🚶🏻🚶🏻‍♀️។

ដែលខ្ញុំលែងជឿគ្រូណាទាំងអស់ ចុងក្រោយដោយសារតែ សូម្បីតែជីវិតគ្រួសារគ្រូ នៅដោះខ្លួនឯងពីចំណងកម្មមិនទាន់ចេញបានផង នៅមានការឈឺចាប់ ទុក្ខសោក រឿងរ៉ាវក្នុងគ្រួសារ មិនទាន់បានឃើញដល់កោះត្រើយដូចព្រះនៅឡើយ នៅមើលខ្លួនឯងមិនដឹងស្លាប់ថ្ងៃណាដូចគ្នា។ ខ្ញុំចាប់ផ្ដើមដោះស្រាយបញ្ហាដោយខ្លួនឯង ឈប់យករឿងរ៉ាវទៅនិយាយអោយគ្រូស្ដាប់ ដើម្បីបន្លប់ទុក្ខបានមួយពេលៗ បានមួយរយះពេលខ្លី ហើយជួបដ៏ដែរៗ ចុះបើយើងមិនដឹង មិនយល់ទាំងចិត្តខ្លួនឯងផង តើអ្នកណាមកចាក់ធ្លុះយល់ពីយើង ជាងយើងចេះយល់ពីខ្លួនឯងនោះ។

លែងយកទុក្ខសោក ការពិបាកទៅអោយអ្នកណាទៀត កុំអោយគ្រប់គ្នា ពិបាកដោយសារតែយើង កុំនាំតែទុក្ខអោយគ្រួសារចាំជួយដោះស្រាយអោយរហូត ព្រោះគ្រប់គ្នាសុទ្ធតែមានគ្រួសារ បន្ទុក មានអម្រែក មានគំនាប មានចំណង ចងរឹត មានទំនួលខុសត្រូវ មានរឿងរ៉ាវ មានទុក្ខ ត្រូវដោះស្រាយរៀងៗខ្លួន ។

ខ្ញុំចាប់ផ្ដើមដោះខ្លួនឯង ដើរតាមផ្លូវព្រះ គឺអ្វីដែលបំផ្លាញខ្លួនឯង មិនសាកល្បង ការពារប្រសើរជាងព្យាបាល ក្នុងចិត្តទរទេស្អាត ដឹងតែមិនយកទុក្ខអោយអ្នកណា ហើយជួយរាល់អ្នកមានទុក្ខលំបាក អោយតែអាចជួយបាន មិនថាជាកំលាំងកាយ កំលាំងចិត្ត 💪🏼 ទ្រព្យធន តែងចែករំលែក មិនហ៊ានចាយវាយខ្លួនឯង សុខចិត្តយកជួយអ្នកដែលពិបាកខ្លាំង ព្រោះខ្ញុំក៏ធ្លាប់ពិបាក ទើបយល់ ។ បង្រៀនខ្លួនឯង អោយចេះតស៊ូ នៅក្នុងឆាកជីវិត ទោះដួល ក៏ប្រឹងក្រោកឡើង ដើរផង 🚶🏻‍♀️រត់ផង 🏃🏻‍♀️ពេលហត់ខ្លាំងឈប់សំរាកខ្លះ 🧎🏻‍♀️ ។ ខ្ញុំកំពុងតែរត់ប្រដេញជាមួយពេលវេលា បង្រៀនខ្លួនឯងផង ចែករំលែកបន្តផង រហូតដល់ខ្ញុំលែងចាញ់ឋានវង្វេងមួយនេះ ខ្ញុំដាក់គោលការណ៍ក្នុងជីវិតខ្លួនឯង គឺ នៅចំកណ្ដាល ប្រកាសប្រាប់គ្រួសារ តែម្ដង នាំគ្នាដាក់ចុះកុំមើល កុំវង្វេង តទៅទៀត សង្គមចាប់ផ្ដើមពង្វក់ អោយយើងភ្លេចពេលវេលា 🧭 មិនដឹងយប់ថ្ងៃ ភ្លេចតួនាទី បើកភ្នែក មើលគេ shopping 🛍🕶👜👛👗💍 ដូរម៉ូតរហូត តាមមិនទាន់ទេ ចុងក្រោយគ្មានសល់អ្វីក្រៅតែពីសម្ភារះនិយមនេះទេ ប្រកួតប្រជែងគ្នា គ្មានទីបញ្ចប់ យកពេលមើលគ្រួសារកូនចៅ ព្រោះកម្មពៀរមនុស្សលោកសាងបានមកដល់ហើយភាពអត់ឃ្លាន  វេទនា កុំអោយជំពាក់គេ ដោយសារតែភាពហុឺហារ សប្បាយ ចូលក្នុងសង្គម ចាយវាយមិនចេះគិត  បើនៅតែវង្វេងមិនចេះមើលពី សមត្ថភាពខ្លួនឯង មិនមើលពីពេលវេលា ប្រាកដជាទៅវិញ ទាំងងងឹតឈឹងទៀតហើយ ត្រូវកើតមកសងវិញដ៏ដែរៗ ហត់ខ្លាំងណាស់ បើកើតមកជួយបគ្នាជាតិក្រោយទៀត គឺ ជួបដោយមានស្នាមញញឹមពិតប្រាកដ មិនក្លែងក្លាយ  ។

ទើបរឹតតែប្រឹង កសាងខ្លួនថែមទៀត កុំអោយសប្បាយភ្លេចខ្លួន អត់បានមើលកូនចៅថាបានចេះអ្វីខ្លះហើយ ? បើយើងស្លាប់ទៅ ដោយមើលមិនឃើញ តើពួកគេអាចរស់នៅមើលថែខ្លួនឯងបានទេ? ហើយក្រលេកមើលបន្តទៅទៀត ចំណែកប្ដីដើរផ្លូវខុស ឬ ត្រូវ យកប្រាក់មកចិញ្ចឹមផ្គត់ផ្គង់ជីវភាព ហត់នឿយលំបាកអ្វីខ្លះ ? ថ្លៃសាលាកូនរៀនផង ទឹក ភ្លើង ចំណាយគ្រប់មុខ ហើយអ្វីក៏ថ្លៃ បើយើងជាប្រពន្ធគិតតែមើលគេច្រណែន អួតគ្នា ទៅវិញទៅមក បើកទូរ មកឃើញតែសំលៀកបំពាក់ចាក់គរ ដូចភ្នំ 💃🏻🤳🏻👚👗 ត្រូវការដូរម៉ូតថត ថ្មីៗ ចង់តែបានមិនចេះស្កប់ ដឹងតែចាយ ដឹងតែសប្បាយ បំពេញមហិច្ឆតាខ្លួនឯង មិនចេះទុកដាក់ ជិះជាន់លើកំលាំងប្ដី ដឹងតែជំពាក់កម្មប្ដីទៀតហើយ គ្រប់ជាតិ បើចំប្ដីរកសុី ធ្វើការ សុច្ចរឹតមិនអីទេ មិនសូវមានបាបកម្មជាមួយអ្នកដ៏ទៃ តែបើប៉ះប្ដី រកសុី កេងប្រវញ្ច័គេ ធ្វើការពុករលួយ ដូរជាមួយទឹកភ្នែកគេ រកសុីទុច្ចរឹត មកបំពេញក្ដីសុខអោយគ្រួសារខ្លួនឯង គឺ ជាប់បាបកម្មជាមួយគ្នាហើយ ចង់ហោះទៅឋានណា ក៏មិនរួច ត្រូវនៅសងគេវិញរួមគ្នាដ៏ដែរ ។

ចុងក្រោយ មានតែរំងាប់ចិត្តដែលចង់បានមិនចេះគ្រប់ មហិច្ឆតា ការលោភនគ្មានព្រំដែនកំណត់នេះហើយ សូត្រធម៌ រៀបគេង ដើម្បីអោយពន្លឺព្រះបំភ្លឺផ្លូវ កុំអោយងងឹត🌈☀️💡🔦🕯🚶🏻‍♀️ តែឈប់មើលគេច្រណែន ឃើញគេមានក្ដីសុខសប្បាយចិត្តរំលត់ភ្លើងក្នុងខ្លួនចោលបានហើយ គឺគេងលក់ស្រួល សុបិន្តល្អ 🥱😴🛌 ក្រោកឡើងស្រស់ស្រាយ ☀️🌷🌹😁☺️😊 ។

រៀនមើលរូប ព្រះអ្នកការពារចក្រវាឡ យកព្រះដាក់នៅលើព្រះកេស ទើបមិនវង្វេងផ្លូវ ចុងក្រោយ ឬសគល់ សច្ចះ យុត្តិធម៌ ទៀងត្រង់នេះហើយ ដែលជាការលះកាត់ នៅឋានមួយនេះបាន មិនជាប់កម្មជាមួយអ្នកណាទៀត ខ្ញុំអោយតែជាព្រះ ប្រទេសណាក៏ គោរព ព្រោះកើតមកពីម៉ែឪតែមួយ ព្រោះខ្ញុំសិក្សាពីឬសគល់មកវិញ លែងចាញ់បោកចាស់ៗ ហូបចុងអំពៅចេះហែលទឹក តែគល់ផ្អែមឆ្ងាញ់ជាងហើយ  🙏🏼🙏🏼🙏🏼🤍 ។

និយាយចូលដល់សង្គ្រាមនៅអ៊ុយក្រែនបន្តិចចុះ រ៉ូស្សីឈ្នះដោយអាវុធដែលអ៊ុយក្រែនប្រៀបដូចជាកូនខ្លួន គ្មានអ្វី និងទប់ ត បាន រ៉ូស្សុីដឹកនាំដូចកូនក្មេងអន់បំផុត ដោយសារអាងអាវក្រោះអាវុធ ខ្មែរធ្លាប់ឆ្លងកាត់របបមួយនេះ កម្មប្រវត្តិសាស្ត្រ  បិសាចគឺបែបនេះ រៀនមើលដាស់ពិភពលោកឡើងវិញ អ៊ុយក្រែននៅតែឈ្នះ ដោយការពលី ប្រជាជនមួយប្រទេស បើអ៊ុយក្រែនសុំចុះចាញ់ ក៏ដើម្បីអាយុជីវិតកូនចៅ អាណិតជីវិតមនុស្ស …។ រ៉ូស្សីប្រើច្បាប់ព្រៃ ប្រៀបដូចជាសត្វ ដែលកំពុងតែដើរដល់ផ្លូវមិនអាចគ្រប់គ្រងខ្លួនឯងបាន យកការ គំរាម កំហែង អោយបាត់អំពើយុត្តិធម៌ វាមិនមែនជាជម្រើស ពិភពលោកគេខ្លាចបំផុតចំនុចអ្នកដឹកនាំប្រភេទនេះ បើចាញ់បំផ្លាញគ្រប់យ៉ាងចោល មកពីគេដឹង ចារឹកមនុស្ស គេអ្នកចេះគិតអត់ធ្មត់អោយបានខ្ពស់ ព្រោះទាល់តែអស់ជម្រើស បានគេចុច ប៊ូតុង 🕹  ។

កូនចៅខ្មែរគួរតែនឹកឃើញ ថាដូនតាយើង គឺបែបនេះ ដើម្បីការពារអាយុជីវិតកូនចៅ ទើបសុខចិត្តចាញ់ រង់ចាំភាពយុត្តិធម៌ ធ្វើម៉េចបើខុសពីឬសគល់មកហើយ កម្ម ត គ្នា ដោះមិនចេញទេ  រឿងសង្គ្រាមដណ្ដើមគ្នានេះ ដូនតាតែងតែលោភលន់ចង់បានទុកអោយកូនចៅខ្លួន តែចុងក្រោយ តែយើងសាងអ្វីត្រូវជួបនោះវិញហើយ សំខាន់ដូនតាយើង ចេះកែប្រែ រក្សាសិលដាក់ចុះជាព្រះ មិនបានធ្វើដូចដូនតាគេ លបតែខាំ ចង់បានរបស់គេ មិនចេះស្កប់ស្កល់ មិនចេះឆ្អែត លោភលន់ មានហើយចង់បានពីអ្នកក្រទៀត ? ទម្រង់ជាចោរ កាយកប់ ក្បត់មិត្តភាព ជាមួយដូនតាយើង លេបទាំងក្រដាស់ មនុស្សណាដែលគិតត្រូវមិនចេះខុស សំខាន់ធ្វើខុសចេះកែប្រែខ្លួនចុងក្រោយ ។ ការដើរចេញពីមេបិសាច គឺមានតែប្ដូរនិងជីវិត សេចក្ដីស្លាប់ ព្រោះពាក្យថាមេបិសាច ចិត្តដាច់ អាត្មានិយម ឃោរឃៅនេះហើយ អោយតែឈ្នះ អត់គិតអាយុជីវិតមនុស្សស្លូតត្រង់ មិនដឹងអ្វីនោះទេ ខ្មែរយើងជាប់តាំងពីឬសគល់ហើយកម្ម បន្ត ទើបមិនអោយបន្ទោស ជេរប្រមាថអ្នកណាមួយ រង់ចាំដូនតាសងកម្មគេអស់ រក្សាសិលបានសំរេចទាំងអស់គ្នា ចេញមកវិញ ប្រាកដជាបានយុត្តិធម៌ពិតហើយ🤍⚖️🤍 ។ ទាល់តែដោះដល់ឬសគល់ ទើបយល់ ? បើមិនស្រប គឺ ស្លាប់ …..

សង្គ្រាមនៅអ៊ុយក្រែន ដូចយកប្រវត្តិសាស្ត្រ ឬសគល់ មកអោយមើលវិញ ហើយរៀនគិតថា ផ្លូវមានពីរ ទ្រាំធ្វើជាទាសករ បន្តរហូត ឬ ដើរចេញដោយពលី សេចក្ដីស្លាប់ទាំងអស់គ្នា ? សំរេចចិត្តទៅ ? ដូចខ្មែរយើងណាស់ ……មកពីយើងនៅក្រោមអំនាចបិសាចនេះហើយ ឃើញមីយ៉ាន់ម៉ាថ្ងៃមុនទេ ? អ្វីៗ ត្រូវការពេលវេលាមកដល់ រង់ចាំ អ្នកបង្កើតលោកនេះមក ទើបស្មើរភាពគ្នាមិនលំអៀង រ៉ែងចេញ ព្រោះកុំបន្ទោសមនុស្សគេគិតក្ដីសុខ សុវត្ថិភាពប្រទេសគេ កូនចៅគេដែរ គេមិនអាចមកស្លាប់ជាមួយយើងទេ អោយយល់ ? 

ចាំមើលកម្មចិន និង រ៉ូស្សីចុងក្រោយទៅដឹងហើយ ដែលក្បត់ទឹកចិត្តព្រះដែលបង្កើតខ្លួនឡើងមក ជាព្រះនៃធម្មជាតិ ដេលពួកគេបានដើរចេញពីគន្លងធម្មជាតិ ដែលផ្ដល់អោយពួកគេ បំផ្លាញច្រើនខ្លាំងណាស់  ជីកខួង គ្រប់កន្លែង អោយតែមានយកខ្ទេច ដើម្បីតែលុយ និង អំនាច អត់ខ្វល់ ….។ អាមេរិកគេសិក្សាមុន ទោះមិនត្រូវគ្រប់ដប់ ខុសក៏ច្រើនដែរ តែគេនៅរក្សាធនធាន ធម្មជាតិបានច្រើន ដើរជួយផ្ដល់ថវិកា ការពារថែរក្សា ផែនដី ចិនបង្កើតតែមនុស្ស និង រោងចក្រ គិតថាខ្លួនឆ្លាត យកគីមីសំរាម ចូលពេញប្រទេស …។ ចាំមើលព្រះរ៉ែងចុងក្រោយ រវាងមេក្លោងទាំងបី  ⚖️ អ្នកណាបំផ្លាញផែនដីច្រើនជាងគេ ដោយសារតែអំនាច និង លុយ ហើយខំប្រឹង តស៊ូ ក្លាយទៅជាមេបិសាចប្រើមនុស្សដូចទាសករ  យកលុយមកសន្សំផលិតអាវុធ និង ទិញអាវុធ ទុកដណ្ដើមអំនាចគ្នា 🚀🔫💣🧨។ មេបិសាច ដែលតែងបង្ករព្យុះភ្លៀង ធ្វើអោយពិភពលោកគ្មានក្ដីសុខ ត្រូវតែទទួលខុសត្រូវ ទើបរួចខ្លួន ។

ខ្ញុំអត់និយាយពីសេដ្ធកិច្ចគិតតែលុយៗៗៗទេ ពេលវេលានេះ ព្រះមកលាងជម្រះ គឺ អោយគិតពីទង្វើរមនុស្សលោកបានសាងអ្វីខ្លះ?  មើលឃើញផ្ទាល់និងភ្នែកជាក់ស្ដែង មើលពី បុណ្យបាប កម្មផល សាងរៀងៗខ្លួន ព្រោះបំផ្លាញភាពស្ងប់សុខផែនដីទាំងមូល ដែលជាជម្រករួម ។ អោយមករួមគ្នាកសាងផែនដី គ្រប់គ្រងអោយបានល្អ ចាប់ដៃគ្នា កុំក្បត់គ្នា ដឹងពីតួនាទី រៀងៗខ្លួន កុំច្រណែនគ្នា ទទួលស្គាល់ពីសមត្ថភាពយើងដែលមាន កុំលោភលន់ពេក អោយដើរតាមផ្លូវព្រះចង្អុល កុំច្រណែនគ្នា ប្រកួតប្រជែង ដោយសច្ចះយុត្តិធម៌ មិនមែនអោយតែឈ្នះ សំលាប់អ្នកណាក៏មិនខ្វល់នោះទេ ទឹកចិត្តជាព្រះដឹកនាំ ស៊ូស្លាប់ខ្លួនឯង ហើយសុខចិត្តលុតជង្គង់ចាញ់ ដើម្បីជីវិតកូនចៅ ខ្លាចបាត់បង់ទៀត ស៊ូទ្រាំលេបគ្រួស លេបថ្ម អោយគេធ្វើបាប វាយដំ ខ្លួនឯង ផ្ចាញ់គ្រប់រូបភាព ទាល់តែរក្សាសិល បានយល់ពីទឹកចិត្តបិតាចុងក្រោយ 🙏🏼🙏🏼🙏🏼🥺😢😭។

បិតាជាតិខ្មែរអស្ចារ្យខ្លាំងណាស់ ហ៊ានសាងហ៊ានទទួ�� ពលីចុងក្រោយ អោយតែសល់ទឹកដីមួយដុំនេះអោយកូនចៅរស់នៅបន្ត បិតាសុខចិត្តកាត់ព្រះកេសខ្លួនឯង ទម្លាក់ពីលើភ្នំ ដើម្បីប្ដូរ មិនអោយអ្នកណាលេបទឹកដីខ្មែរ បាត់ពូជសាសន៍ខ្មែរ 🩸🇰🇭 ដោយសារតែបានយល់នេះហើយ ទើបខ្ញុំត្រូវលះបង់ ដើម្បីតែសងគុណដល់ដូនតា មិនដែលខឹងប្រកាន់នោះទេ កើតមកជាមនុស្សលោកនៅឋានកិលេសនេះ ទាល់តែយើងចេះរក្សាសិល ដើរតាមផ្លូវព្រះទើបយល់ មិនចេះគុំខឹង បន្ទោសដ៏ដែរៗ អ្វីដែលកន្លងហួស មិនអាចបកក្រោយវិញបាន មិនចេះលើកលែង ផ្ដល់ឱកាស ផ្ដល់កំលាំងចិត្តអោយ ងើបសារជាថ្មីឡើងវិញ ចាំតែជាន់ថែម អ្វីដែលធ្វើអោយខ្ញុំស្រក់ទឹកភ្នែក គឺឃើញដូនតាខ្មែរ ធ្វើខុសចេះពលី កែប្រែខ្លួននេះហើយ រក្សាសិលទប់រហូតមក ដូនតាយើងនៅតែអស្ចារ្យល្អជាងគេ 🇰🇭🩸🙏🏼🙏🏼🙏🏼💪🏼។

Comments