សារចេញពីបេះដូង
ចូរអរគុណចំពោះអ្វីគ្រប់យ៉ាងដែលកើតឡើង
នៅក្នុងជីវិត ពីព្រោះប្រសិនបើយើងមិនបានឆ្លងកាត់
វាទេ យើងក៏មិនអាចជាមនុស្សរឹងមាំដែលនៅតែអាច
ឈរបាន កុំរវល់តែសោកសៅជាមួយសំណាង
អាក្រក់នៃជីវិត ។
អ្វីគ្រប់យ៉ាងដែលកើតឡើងនោះ វាមិនអាក្រក់
ដូចរាល់ការគិតគ្រប់រឿងទេ...... យ៉ាងហោចណាស់
គ្រប់ពេល...ដែលយើងបានប្រឈមជាមួយវា ក៏
ធ្វើឱ្យយើងបានរៀនសូត្រ បានយល់ បានគិត...នៅក្នុង
រឿងដែលមិនធ្លាប់ដឹង មិនធ្លាប់យល់ មិនធ្លាប់គិត ។
ជារឿយៗ....រឿងជាច្រើននៅលើលោកនេះ
រឿងល្អៗមិនអាចបង្រៀនយើងបាននោះទេ មានតែ
រឿងអាក្រក់ៗតែប៉ុណ្ណោះដែលបង្រៀនយើងឱ្យបាន
ដឹង........! ជំនួសឱ្យការបង្ហូរទឹកភ្នែក ត្អូញត្អែរ វាសនា
យើងគួរអរគុណច្រើនជាងដល់អ្វីទាំងនោះ....វាផ្តល់ឱ្យ
យើងនូវឱកាស បានរៀនសូត្រយ៉ាងមានគុណតម្លៃ
សម្រាប់ជីវិតដែលបានកើតមកតែម្តង.......

