គ្មានអ្នកណាឆ្លាត ខ្លាំងពូកែជាងកើតមកជាមនុស្សទេ មានខួរក្បាល មានដៃជើង មានកំលាំង រស់នៅទៅតាមសមត្ថភាព រៀងៗខ្លួន រួមសហះការគ្នា បង្កើតបានគ្រប់យ៉ាង យើងមានជំនាញមានដុងខាងអ្វីមួយ ធ្វើតាមអ្វីដែលយើងស្រលាញ់ និងចូលចិត្តទៅ មនុស្សអាចបង្កើតផលិតអ្វីក៏ចេញ ក៏បាន មកពីយើងមិនចេះសហះការគ្នា ហើយខ្ជឹល ចូលចិត្តសប្បាយ ផឹកសុី ជេរ ឈ្លោះ ច្រណែនគ្នា ដាក់បណ្ដាស់សារ គឺជំនាញ បាត់សេចក្ដីថ្លៃថ្នូរ កិត្តិយស តំលៃមុខមាត់ជាតិសាសន៍ ស្ត្រីគ្រប់លក្ខ័ និង បរុសដើមទ្រូង៥ហត្ថអស់ ឥលូវកាន់តែដាច់សិលទៅៗ ស្ត្រីមួយចំនួនខាតលក្ខ័ ធ្វើអោយបាត់តំលៃខ្លួនឯង ក្នុងភាពជាម្ដាយម្នាក់ ចេះតែច្រណែន ជេរ ចាក់រុក ឈ្នានីសគ្នា ក្រលេកទៅមើលខាងប្រុសវិញចេះតែផឹកសុីក្បត់ យកកំលាំងដែលទុកជាសរសរទ្រូងប្រទេសជាតិ ជាអ្នកការពារគ្រួសារ នាំគ្នាទៅបួស សន្សំប្រាក់សិន យកមកទុកការប្រពន្ធ កសាងគ្រួសារ យកសាសនាបាំងមុខ ចុងក្រោយ មកវាយធ្វើបាប ក្បត់ផិត មិនទទួលខុសត្រូវមើលថែកូនចៅ ភ្លេចតួនាទី ទំនួលខុសត្រូវរៀងៗខ្លួន….សូមចេះអាណិតដល់ព្រះផង ឈប់ធ្វើអោយសាសនាត្រូវធ្លាក់ចុះ បាបកម្មខ្លាំងណាស់ ព្រះប្រោសអត់រួចទេ ប្រុសៗមួយចំនួន ដែលយកសាសនាបាំងមុខ ដើម្បីតែផលប្រយោជន៍ …..។
ចំណែកស្រីៗមួយចំនួនចាប់ផ្ដើមចេញរកសុី អោយតែបានប្រាក់ លែងខ្វល់តែម្ដងរឿង កិត្តិយស ធ្វើម៉េចអោយតែបានលុយ លក់របស់មិនសូវល្អ ពូកែនិយាយ ដើម្បីអោយគេមើលចង់ល្បី បញ្ចេញអស់ហើយ ខ្លះប្រើភាសាគ្មានសិលធម៌ សុជីវធម៌ ទៅកាន់អតិថិជន ….។ ហេតុអ្វីមិនស្រលាញ់ទាំងពីរទៅ រវាងកិត្តិយស និង លុយ ទើប មិនប៉ះពាល់មុខមាត់ ដល់សង្គមគ្រួសារ និង សង្គមជាតិ ។ សិលធម៌ និង សុជីវធម៌ ព្រហ្មវិហារធម៌ ពិតជាសំខាន់ មានតំលៃបំផុត សំរាប់មនុស្សទូរទាំងផែននេះ យកមកអនុវត្តន៍ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងជីវិត ពិតប្រាកដ ។
អំពើហឹង្សាក្នុងគ្រួសារ គ្រោះថ្នាក់ផ្សេងៗ ការបែកបាក់ ឬសគល់ចេញមកផ្លូវតែមួយ ដែលគេហៅថា ប្រុសពិបាកឆ្លងផុត គឺញៀនល្បែង ញៀនស្រី ញៀនស្រា ញៀនបារី 🚬 គឺខូចខខួរក្បាល ឆេវឆាវ ឆាប់ខឹង …ខ្លះអត់ចេះលេងល្បែង តែញៀនស្រីមិនចេះស្កប់ ប្ដូររហូត អោយតែបានប្លែក ខ្លះអត់ចេះផឹកខ្លាំងទេ តែក៏រកស្រី ខ្លះ វក់ផឹកផង ជក់ផង ខ្លះទៀត រកស្រីផង ងប់និងល្បែងថែមទៀត តែបើចេះទាំងបួនមុខចូលគ្នាតែម្ដង គួរគិតមើលទៅ ? បានប្ដី កំពូលហើយ បើចុងក្រោយចេះភ្ញាក់រលឹក ដឹងខ្លួនទាន់មិនអីទេ បើលង់កាន់តែជ្រៅទៅៗ គឺចប់តែម្ដង …។ ហើយអ្វីដែលជាទុក្ខកង្វល់ធំ វេទនាទាំងរស់ចុងក្រោយ ចង់រស់ក៏ពិបាក ចង់ស្លាប់ក៏មិនបាន «គ្រឿងញៀន» នេះហើយ ពិបាកទប់ ពិបាកដកខ្លួន និង ស្រោចស្រង់ឡើងវិញខ្លាំងណាស់ ក្នុងសម័យកាលនេះ ….។
សង្គមបច្ចុប្បន្នគឺក្លាយទៅជាបែបនេះហើយ កើតជាប្រុស បើមិនចេះជក់ មិនចេះផឹក មិនចេះរកស្រី ខាងក្រៅ ខ្លាចគេថាមិនគ្រប់លក្ខណះ (ខ្ទើយ ឬ អាញី អាមោក ) ចាញ់ដោយសារតែពាក្យបីម៉ាត់នេះចុងក្រោយ បែកប្រម៉ាត់ យកតែម្ដង លែងដឹងខុសត្រូវ រង្វេងស្មារតី កាន់តែកាចសាហាវ ចារឹកអាក្រក់ទៅៗ ចាប់មិនឈ្នះ តើសរសរទ្រូង គ្រួសារ និង ប្រទេសជាតិនៅឯណា ? ទំពាំងស្នងឬស្សី ក្នុងសម័យកាលក្រោយបន្តទៅមុខទៀត ….. បើយើងប្រព្រឹត្តខ្លួនបែបនេះ ទុកជាគំរូមិនល្អ បន្តរហូត មិនចេះភ្ញាក់រលឹកកែប្រែខ្លួនឡើងវិញ ប្រមឹក ខូចសុខភាពអស់ហើយ បំផ្លាញគ្រប់យ៉ាង គ្មានសល់ យកជំងឺ មកអោយប្រពន្ធកូន មើលថែ ពេលដែលផឹកសុី ស្រីញី សប្បាយឆ្អែត លក់អស់ខ្ទេចគ្មានសល់ គ្មានទំនួលខុសត្រូវ សល់តែទុក្ខសោក ឈឺចាប់ បែកបាក់ ព្រាត់ប្រាស់ ……។
ដាច់សិលអស់ ឪពុកចាប់រំលោភកូនខ្លួនឯង គំរាមធ្វើបាប គ្រប់រូបភាព ដោយសារតែអ្វី ? ភាពអវិជ្ជា នេះហើយ បូករួមទាំង សារជាតិបិសាច ចូលសណ្ធិតក្នុងខ្លួន កម្រោលចូល ដែលបំផ្លាញខួរក្បាល អោយក្លាយទៅជាបិសាច តិរិច្ឆានបែបនេះ …។
ព្រះត្រាស់ដឹង បានទុកពុទ្ធឱវាទអោយរួចហើយ ថាកុំប្រព្រឹត្ត តែយើងចង់ឈ្នះ ចង់សាក ដើរផ្ទុយ ទាំងអស់ ទើបត្រូវជួបទុក្ខកម្មចុងក្រោយ …..។
ត្រូវតែចងចាំថា បុរសម្នាក់ឯង មិនអាចជោគជ័យ បើគ្មានការរួមកំលាំងពីស្ត្រី ព្រោះការបង្កើតផែនដី ចេញមកពី ធាតុញី និង ធាតុឈ្មោះ រួមបញ្ចូលគ្នា ទើបមានកំលាំងពេញលេញ ក្នុងការទ្រទ្រង់ ក្នុងខ្លួនបុរសក៏មានធាតុញីដែរ ឃើញហើយគោរពតែមួយចំហៀង ផែនដីត្រូវខ្ទេចមួយចំហៀង តើរស់បានទេ? លើកតែព្រះពុទ្ធជាប្រុស បំបាត់ព្រះស្ត្រី ដែលជាម្ដាយកំពូលនៃព្រះ ក្នុងការបង្កើតគ្រប់យ៉ាងមក ។
គួរតែចេះគិតមើល សូម្បីតែសត្វ និង រុក្ខជាតិ ក៏រួមផ្សំ ធាតុញីឈ្មោះ បានបង្កើតកូនចៅមក ហើយយើងបំបាត់គុណ មិនអោយតំលៃធាតុញី ដែលជាអ្នកពរពោះ យើងយកធាតុឈ្មោលជាកំលាំង ថាមានគុណធំ ទាំងយើងដឹងថាស្ត្រីចេះគ្រប់យ៉ាង អ្វីៗទាល់តែមានការរួមបញ្ចូលគ្នា ទើបចេញ ផ្លែផ្កា ចេញកូនចៅមក គួរតែគិតថា ម្ដាយបង្កើតព្រះ ស្លាប់បា ប្រសើរជាងស្លាប់មេ លិចទូកកណ្ដាលទន្លេ ប្រសើរជាងភ្លើងឆេះផ្ទះ ។

