ផលមិនបរវរ
បើកូនធ្វើល្អ ផលមិនបវរ ចូលកូនធ្វើទៀត
តែកូនត្រូវចាំ ផ្ដាំទាំងផៅញាតិ កូនធ្វើល្អទៀត
តែខុសពីមុន។
កូនត្រូវចាំផង យើងល្អម៉ឺនដង ក៏ពុំបានបុណ្យ
បើធ្វើនឹងមនុស្ស ដែលចិត្តលោភលន់ មិនស្គាល់ដឹងគុណ
មិនយល់ធម៌អារ្យ។
អ្នកខ្លះរស់បាន ផ្ញើចិត្តនិងប្រាណ ជាប់ធម៌ឫស្យា
ចូរកូនកុំទ្រាំ នាំធ្ងន់អាត្មា គុណមួយម៉ឺនសារ
ក៏នៅតែសូន្យ។
ធ្វើល្អទៀតចុះ តែល្អចំពោះ តែមនុស្សភ្ញាក់ខ្លួន
អ្នកណាស្លាប់ចិត្ត ពិតពុំគួរជួន ធ្វើល្អមាំមួន
ពិតពុំបានការ។

